ដើមឆ្នាំ​២០២០​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៥​ករណី​

143
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បានឱ្យដឹងថា​ក្នុង​ខែមករា​ដើមឆ្នាំ​២០២០​កន្លងទៅនេះ​កម្លាំងចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៥​ករណី​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​ដែលជា​ស្រុក​មាន​សភាព​ស្មុ​គ្រ​ស្មាញ​ព្រោះ​ភាគច្រើន​នៅជាប់​ព្រៃរនាម​បឹង​ទន្លេសាប​។​

​លោក​ជួង​សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បញ្ជាក់ថា​នៅក្នុង​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចុះ​ប​ង្ល្រា​ប​បទល្មើស​នេសាទ​បាន​ចំនួន​៥​ករណី​។​ក្នុងពេល​ចុះបង្ក្រាប​ម្តងៗ​យើង​ប្រើប្រាស់​កម្លាំង​សរុប​មានដូចជា​ប៉ូលិស​ប៉េអឹម​សឹក​រង​ស្រុក​សហគមន៍​នេសាទ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ​។​

​ចំពោះ​ឧបករណ៍​នេសាទ​ដែល​យើង​រឹបអូស​បានរួម​មាន​សាច់​មង​ចំនួន​៤.១០០​ម៉ែត្រ​ស្បៃ​មុង​៨០០​ម៉ែត្រ បង្គោល​២.៥៥០​ដើម​ឡុ​ក​៣៥​គ្រឿង​លូ​ស្បៃ​មុង​១៥​មាត់​សម្រាស់​៣.២០០​ម៉ែត្រ​អាំង​វែ​ទ័​រ​១​អាគុយ​២​ដង​ឆក់​២០​កាន​ដាក់​ត្រី​១​ត្រ​កា​១​និង​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២១៥​គីឡូក្រាម​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​។

​លោកនាយ​ខណ្ឌ​បានបញ្ជាក៎​ថា​ចំពោះ​ឧបករណ៍​ល្មើសច្បាប់​ដែល​យើង​រឹបអូស​បាន​គឺ​យើង​សម្រេច​ដុត​កម្ទេចចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ជនខិលខូច​មួយចំនួន​កុំឱ្យ​ប្រព្រឹត្ត​តទៅទៀត​។​ដើម្បីឱ្យ​មានការ​រាងចាល​ផងដែរ​៕S/

​រូប​ថ​តៈ​សមត្ថកិច្ច​ចម្រុះ​ចុះ​ប​ង្ល្រា​ប​បទល្មើស​នេសាទ លែង​កូន​ត្រី​ចម្រុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ ដុត​កម្ទេចចោល​ឧបករណ៍​នេសាទ​ល្មើសច្បាប់​