ដេ​ន​នី ក្វាន់ បង្ហាញ​ផ្ទះ​ឈើ​ដ៏​ធំ​ប្រណីត នៅ​ស្រុកស្រែ

345
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង និង​ជាម​នុស្ស​ល្បី លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដេ​ន​នី ក្វាន់ បានបង្ហាញ​ផ្ទះឈើ​ដ៏​ធំ​ប្រណីត នៅ​ស្រុកស្រែ​មួយ​ខ្នង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដោយបាន​បង្ក​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​មហាជន​។

​ជាការ​ពិតណាស់ ដ្បិតតែ​មួយរយៈ​ពេល​ចុង​ក្រោយនេះ តារា​សម្ដែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ពុំ​សូវ​ដែល​បង្ហាញ​វត្តមានក្នុង​វិស័យ​សិល្បៈ ដូច​កាលពីមុន​ក៏ពិតមែន តែ​នាង​នៅតែ​ទទួលបាន ការគាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​ដ​ដែរ​។ ជាក់ ស្ដែង​ថ្មីៗ​នេះ នាង​បានធ្វើ​ឲ្យ មហាជន និង​ហ្វេ​នៗ​ជាច្រើន​ភ្ញាក់ផ្អើល នៅពេល​នាង​បានបង្ហាញ​ទិដ្ឋភាព​ផ្ទះ​ធ្វើ​ពី​ឈើ​ដ៏​ប្រណីត របស់​នាង ក្រោយពេល​សាងសង់​ហើយ ១០០ភាគរយ មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ នរណា​ឃើញ ក៏​ចង់​រស់នៅ​គ្រប់ៗ​គ្នា​ដែរ​។

​ក្រោយពេល​ឃើញបែបនេះ មហាជន​ជាច្រើន​កាន់តែ​សរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ តារា​ស្រី​រូបនេះ និង​ពោល​ពាក្យ​ស្រឡាញ់​ពេញចិត្ត​ម៉ូត​ផ្ទះ ធ្វើ​ពី​ឈើ​របស់​តារា​ស្រី​រូបនេះ គ្រប់ៗ​គ្នា ខណៈ​នាង​ជា​តារា​ស្រី ដែល​សម្ងំ​លក់​គ្រឿងសម្អាង ផលិតផល​ថែរក្សា​សម្រស់​នាង កើប​លុយ​រហូត​ទិញ​ផ្ទះ​ធំៗ និង​ដូរ​រថយន្ត​ទំនើប ជា​បន្តបន្ទាប់​។​

​សូម​រំលឹកថា កាលពី​ឆ្នាំ​២០១៨ ដោយសារតែ​ភាព​សិច​ស៊ី បញ្ចេញ​សាច់​គ្មាន​ញញើត តារា​ស្រី ដេ​នី ក្វាន់ ត្រូវ​ក្រសួង​ឲ្យ​សម្រាក​ពី​សិល្បៈ រយៈពេល​មួយឆ្នាំ ។ ពេលនេះ តារា​ស្រី​ទើប​ធ្វើការ វះកាត់​សម្ផស្ស​បន្ថែម លើ​ផ្ទៃមុខ បាន​វិល​ចូល​សិល្បៈ​វិញ​ហើយ និង​ទទួលបាន​ការងារ​សិល្បៈ ច្រើន​ផងដែរ​។

​កញ្ញា ដេ​ន​នី ក្វាន់ បច្ចុប្បន្ននេះ មាន​ម្ចាស់​បេះដូង​ហើយ ដោយ​គូស្នេហ៍​របស់​នាង ត្រូវបាន​ទស្សនិក​ជន ដឹងថា​មានឈ្មោះ លោក ចាន់ មករា ដែលជា​ថៅកែ​លក់​រថយន្ត និង​រកស៊ី​បើក រី​ស៊​ត ។ ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ កញ្ញា ដេ​ន​នី ក្វាន់ មាន​មុខរបរ​ផ្ទាល់ខ្លួន គឺ​លក់​ផលិតផល ដូចជា គ្រឿងសម្អាង កាបូប និង​សម្ភារ​គ្រឿង​សិ​ង្ហា​រិម តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​៖ បូ​រិ​ន/Ha