ដោះលែង​មនុស្ស ៣​នាក់​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ ព្រះរាជអាជ្ញា​បញ្ជា​ចាប់

103
ចែករម្លែក

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ចុង​សប្តាហ៍​កន្លងទៅនេះ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានចេញ​លិខិត​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​បញ្ជាក់​នូវ​ចំណុច​និយាម​ការ​លើដី​ដែលមាន​ការសង្ស័យថា មានការ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ខុសច្បាប់ នៅ​ចំណុច​តំបន់​កំពុងតែ​អួ ខាងកើត​ជ្រុង​ត្រែង និង​ដី​កប់​ចេស ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង តើ​ជា​ដី​តំបន់​ប៉ុន្មាន ដីព្រៃ​របស់​រដ្ឋ ឬ​ដី​សហគមន៍ ឬ​ជា​ដី​កម្មសិទ្ធិ ឬ​ប្រភេទ​ដី​ផ្សេងៗ​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញារង ខេត្ត​កំពង់​ឆ្នាំ​លោក ឡុង​ស៊ីថា បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ កងកម្លាំង​សឹក​រង និង​កងកម្លាំង​នគរបាល នៅ​ស្រុក​ជល​គី​រី​កាលពី​វេលា​ម៉ោង ៣ និង ២០ នាទី​បាន​បញ្ជា​អោយធ្វើ​ការឃាត់​ជនសង្ស័យ​ចំនួន ៣​នាក់ និង​ត្រាក់ទ័រ​២​គ្រឿង ដែល​កំពុងធ្វើការ​ឈូសឆាយដី​ព្រៃ​ដោយ​ខុស​និង​ច្បាប់​របស់​រដ្ឋ​។​

នៅក្នុង​កិច្ចប្រតិបត្តិការ​គឺ​នេះ​កងកម្លាំង​ចម្រុះ បានធ្វើការ​ឃាត់ខ្លួន និង​សាកសួរ ក៏បាន​បញ្ជូន​បន្តទៅ​ជំនាញ​សង្កាត់រដ្ឋបាល​ជលផល ដែលមាន លោក នួន រិទ្ធី នាយ​សង្កាត់​ជលផល​ពាម​ឆ្កោក លោក ឃឹម ឡុង នាយផ្នែក​ជលផល​កំពង់​ប្រាសាទ និង​លោក លី ឡា នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ឆ្នាំង ជា​អ្នកទទួល​ចាត់ការ​បន្ត​។​

​តែ​ក្រោយមក​មាន​ព័ត៌មាន​ក្រៅផ្លូវការ​លិច​ឮថា មានការ​ដោះលែង ជនសង្ស័យ​ខាងលើ​ទាំងអស់ ដោយមាន​ការអះអាង​ថា​ដី​ខាងលើ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ដីព្រៃ​របស់​រដ្ឋ​ឡើយ​វា​ជា​ដី​ជញ្ជ្រាំង​។​

​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​សុំ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​បានអោយ​ធ្វើជា​របាយការណ៍ បញ្ជាក់​អោយបាន​ច្បាស់លាស់ នៅ​ចំណុច​និយាម​ការ ដីព្រៃ​ខាងលើ​ថា តើ​ដី​ទាំងអស់នេះ​ជា​ដីព្រៃ​របស់​រដ្ឋ ឬ​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​បុគ្គល​ណា​ម្នាក់ មកកាន់​និង​បញ្ជូនមក​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ ឲ្យ​បាន​រហ័ស ដើម្បី​ធានា​ដល់​ការការពា​រទនរ​ព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​អនុវត្ត​ច្បាប់​អោយបាន​ម៉ឹងម៉ាត់​៕ ល​