ដ្វេន ចនសុន ភ័យខ្លាចពេលចាប់ផ្តើមអាជីពសម្តែង

104
ចែករម្លែក

លោក ដ្វេន ចនសុន មានការភ័យខ្លាចពេលប្តូរអាជីពពីកីឡាកាសមកសម្តែងភាពយន្ត ព្រោះគាត់ចង់ក្លាយជាតារាហូលីវូដល្បីល្បាញ។

តារារហស្សនាម “The Rock” បានចាប់ផ្តើមសម្តែងកុនដំបូងបង្អស់ក្នុងរឿង The Scorpion King ដែលតវគ្គពីរឿង The Mummy របស់ផលិតកម្ម Universal ដែលសម្តែងដោយលោក ប្រេនដាន់ ហ្វ្រាស័រ ហើយទោះបីការសម្តែងរបស់គាត់ទទួលបានការស្វាគមន៍ច្រើនក៏ដោយ ក៏គាត់នៅតែបារម្ភថាការហក់ចូលវិស័យសម្តែងអាចនឹងមានរយៈពេលខ្លីដូចអ្នកកីឡាកាសដទៃទៀត ដូចជា ហូក ហូហ្គាន និង រ៉ូដឌី ភីភើ ហើយចនសុនមិនចង់ឱ្យរឿងនេះកើតឡើងទេ។

ផ្ទុយទៅវិញ ចនសុន ដែលឥឡូវអាយុ៤៧ឆ្នាំនិងជាតារាស៊ីឈ្នួលខ្ពស់បំផុតមួយក្នុងវិស័យភាពយន្ត បានប្តេជ្ញាចិត្តយកការសម្តែងធ្វើជាការងារពេញម៉ោងរបស់គាត់នៅគ្រានោះ។

និយាយនៅក្នុងវីដេអូលើ Instagram លោកដ្វេននិយាយថា “ទោះបីខ្ញុំវ៉ៃកីឡាកាសសម្រាប់មនុស្ស២ទៅ៥ម៉ឺននាក់ តែខ្ញុំចង់ឱ្យវាមានអារម្មណ៍ជិតស្និទ្ធនិងការផ្សាភ្ជាប់គ្នាក្លាយជាការពិត”។​

“ដូច្នេះខ្ញុំបានរកឃើញទំហំថាមពលរបស់ខ្ញុំនៅក្នុងអាជីពកីឡាកាសហើយនៅពេលខ្ញុំមានគោលដៅប្តូរទៅរកអាជីពជាអ្នកសម្តែង ខ្ញុំដឹងថាខណៈខ្ញុំកំពុងផ្លាស់ប្តូរអាជីព នៅពេលខ្ញុំមានអាយុ ២៩ ឆ្នាំសម្តែងក្នុរឿង The Scorpion King ខ្ញុំបានដឹងនៅគ្រានោះថា ដើម្បីឱ្យខ្ញុំក្លាយជាតារាសម្តែងល្អនិងមានអាជីពយូរអង្វែងពិតប្រាកដ និងមិនមែនគ្រាន់តែមកសម្តែងតែ ២ ទៅ ៣ ឆ្នាំ ក្លាយជាតារាល្បីមួយប្រាវ សម្តែងក្នុងរឿងកំប្លែងតែពីរបីរឿង រួចបាត់ខ្លួន ចឹងខ្ញុំមិនចង់បានទេ”៕ ដោយ៖ កញ្ញាដាលីស

ដ្វេន ចនសុន មានការភ័យខ្លាចពេលប្តូរមកអាជីពសម្តែង