ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ឧបត្ថម្ភ​សម្រាប់​ការសិក្សា​របស់​កុមារ​ដែលមាន​ជីវភាព​ខ្វះខាត

475
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ការអប់រំ​គឺជា​មូលដ្ឋានគ្រឹះ​ដែល​ជួយ​កសាង​សង្គមជាតិ​និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​“​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​ដែលជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​បាន​សហការ​ជាមួយ​អង្គការ​CambodiaOutreach​នៅក្នុង​គម្រោង​Children@Risk​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៣​ដើម្បី​ឧបត្ថម្ភ​សម្រាប់​ការសិក្សាអប់រំ​របស់​កុមារ​ដែល​មកពី​គ្រួសារ​ក្រខ្សត់​។​

​ថវិកា​ដែល​បានមកពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​និង​បុគ្គលិក​ណាហ្គា​វើ​លដ៍​នេះ​នឹងត្រូវ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១០​ដល់​ថ្នាក់​ទី​១២​សម្រាប់​បង់ថ្លៃ​សិក្សា​សម្ភារ​សិក្សា​អាហារ​ឯកសណ្ឋាន​និង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​រយៈពេល​៣​ឆ្នាំ​។​វឌ្ឍនភាព​នៃ​ការសិក្សា​របស់​សិស្ស​ខ្វះខាត​ទាំងនេះ​នឹងត្រូវ​តាមដាន​យ៉ាង​ទៀងទាត់​។​សិស្ស​ដែលមាន​សមត្ថភាព​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​និង​ក្លាយជា​បុគ្គលិក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​

​យោងតាម​របាយការណ៍​ស្ទង់​មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដែល​បាន​បោះផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ​មាន​ប្រជាជន​១១,៨​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​អាយុ​២៥​ឆ្នាំ​និង​លើសពីនេះ​បានបញ្ចប់​មធ្យមសិក្សា​ប​ឋ​ម​ភូមិ​។​លោក​WayneHester​នាយក​ប្រតិបត្តិ​អង្គការ​CambodiaOutreach​បានធ្វើការ​កត់សម្គាល់​ថា​មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​នៃ​ការបោះបង់​ការសិក្សា​ដ៏​ខ្ពស់​នេះ​គឺ​បណ្តាល​ពី​បញ្ហា​ហិរញវត្ថុ​។​

​លោក​បាន​មានប្រសាសន៍ថា​“​ឪពុកម្តាយ​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​រក​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ឬ​ធ្វើស្រែ​ចម្ការ​ដើម្បី​រកប្រាក់​ចំណូល​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​ស្ថានភាព​នេះ​នៅតែ​ជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​កុមារ​មិន​ឲ្យ​ទទួលបាន​ការសិក្សាអប់រំ​ក្នុងប្រទេស​កម្ពុជា​”​។​

នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen​បាន​មានប្រសាសន៍ថា​“​ការសហការ​នេះ​នឹង​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ទទួលបាន​ការអប់រំ​ដូច​កុមារ​ដទៃ​។​យើង​មាន​មោទនភាព​ដែល​បុគ្គលិក​របស់​យើង​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នេះ​បន្ថែម​ទៅលើ​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​។

​ថវិកា​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កុមារ​ក្រីក្រ​ដែល​គួរ​ឲ្យ​អាណិត​របស់​យើង​បញ្ចប់​ការសិក្សា​របស់​ពួកគេ ហើយ​យើង​សង្ឃឹមថា ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង​ដើម្បី​រក​ការងារ​ធ្វើ និង​ចាក​ឆ្ងាយ​ពី​ភាពក្រីក្រ ហើយ​ពួកគេ​នឹង​ផ្តល់​ផលប្រយោជន៍​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថែម​ទៀតផង​”​។​

ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​និង​បុគ្គលិក​ណាហ្គា​វើ​លដ៍​នឹងត្រូវ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១០​ដល់​ថ្នាក់​ទី​១២​សម្រាប់​បង់ថ្លៃ​សិក្សា​សម្ភារ​សិក្សា​អាហារ​ឯកសណ្ឋាន​និង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​រយៈពេល​៣​ឆ្នាំ​។​វឌ្ឍនភាព​នៃ​ការសិក្សា​របស់​សិស្ស​ខ្វះខាត​ទាំងនេះ​នឹងត្រូវ​តាមដាន​យ៉ាង​ទៀងទាត់​។

សិស្ស​ដែលមាន​សមត្ថភាព​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​និង​ក្លាយជា​បុគ្គលិក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​តែងតែ​រៀបចំ​សកម្មភាព​លើកកម្ពស់​ការអប់រំ​យ៉ាង​ទៀងទាត់ រួមមាន​ការចែក​សៀវភៅអាន និង​សម្ភារ​សិក្សា​ដល់​សិស្ស​បឋមសិក្សា ជាដើម​។ មិនតែប៉ុណ្ណោះ បុគ្គលិក​សុវត្ថិភាព​អគ្គីភ័យ​របស់​ណាហ្គា​វើ​លដ៍​តែងតែ​ផ្តល់​ការបណ្តុះបណ្តាល​ស្តីអំពី​វិធី​បង្ការ​អគ្គីភ័យ​ដល់​សិស្ស និង​ប្រជាជន​នៅតាម​សហគមន៍ ព្រមទាំង​ឧបត្ថម្ភ​បំពង់​ពន្លត់អគ្គីភ័យ​យ៉ាង​ទៀងទាត់​ផងដែរ​។

​ចំណែក​សកម្មភាព​ចុះទៅ​តាម​សហគមន៍​គឺ​ណាហ្គា​វើ​លដ៍​បាន​បង្កើត​នូវ​កម្មវិធី​ប្រកួតប្រជែង​សាលារៀន​ស្អាត​នៅតាម​អនុវិទ្យាល័យ​ចំនួន​៣០​ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​រក្សា​សាលារៀន​របស់​ពួកគេ​ឲ្យ​មាន​អនាម័យ​ស្អាត​និង​បរិស្ថាន​ល្អ​។​សាលារៀន​ដែល​ស្អាត​ជាងគេ​នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ដើម្បី​យកទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សាលារៀន​របស់​ទាំងអស់​គ្នា​៕S/

ចំណងជើង​រូ​បថ​តៈ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ឧបត្ថម្ភ​សម្រាប់​ការសិក្សា​របស់​កុមារ​ដែលមាន​ជីវភាព​ខ្វះខាត​