តានិងយាយ៧នាក់ មិនរកធម៌ បែរជាសម្ងំលេងល្បែងស៊ីសង ត្រូវសមត្ថកិច្ចចាប់អប់រំ

525
ចែករម្លែក
  • 20
    Shares

ដោយ​: គ្រញូង / ប៉ៃលិន​: កាលពី​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ឆ្មក់​ចុះបង្ក្រាប​អ្នកលេង​ល្បែងស៊ីសង (​បៀរ​) ២​កន្លែង​ដោយ​ឃាត់ខ្លួន​តា​និង​យាយៗ​ចំនួន​៧​នាក់ យកទៅ​អប់រំ​នៅ​អធិការដ្ឋាន រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​លោក យ៉ែម សារិទ្ធ អធិការនគរបាល​ក្រុងប៉ៃលិន បានឱ្យដឹង​ហេតុការណ៍​ចុះបង្ក្រាប ល្បែងស៊ីសង​នេះ ធ្វើឡើង​កាលពី​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីតាំង​២​កន្លែង​។ ទីតាំង​ទី​១​នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន និង​ទី​២-​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​ឃាត់ខ្លួន​សរុប​មនុ​ស្សភាគ​ច្រើន​តា​និង​យាយៗ​បាន​ចំនួន​៧​នាក់ (​ប្រុស​ម្នាក់​)​។​

​អ្នកញៀន​លេងល្បែង​ស៊ីសង​ទាំង​៧​នាក់ ក្រោយ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​លេង​តទៅទៀត​រួចមក ក៏​ដោះ​លែងឱ្យ​ទៅផ្ទះ​រៀងៗ​ខ្លួន​៕