តារាចម្រៀងជើងចាស់អាម៉េរិកម្នាក់ទៀតហើយស្លាប់ដោយសារកូវីដ១៩

188
ចែករម្លែក

តារាចម្រៀងប្រជាប្រិយជើងចាស់អាម៉េរិកលោក ចន ព្រីន បានទទួលមរណភាពនៅអាយុ ៧៣ ឆ្នាំដោយសារកូវីដ១៩។ នេះយោងតាមគ្រួសាររបស់គាត់បញ្ជាក់ប្រាប់ទៅទស្សនាវដ្តី Rolling Stone នៅថ្ងៃពុធទី៨មេសានេះ។ គាត់ស្លាប់នៅមណ្ឌលសុខភាពរបស់សាកលវិទ្យាល័យវ៉ាន់ឌ័រប៊ីលនៃទីក្រុងណាស់វីល។

លោកព្រីនម្ចាស់ជ័យលាភីពានរង្វាន់ Grammy ពីរសម័យ មានភាពល្បីល្បាញសម្រាប់បទចម្រៀងប្រជាប្រិយជាច្រើនដូចជា “Hello in There”, “Paradise”, “Sam Stone” និង “Angel from Montgomery”។

កាលពីថ្ងៃទី៣មេសា ភរិយារបស់គាត់ លោកស្រី ព្យ៉ូណា ព្រីន បានបញ្ជាក់នៅលើបណ្តាញសង្គមថា តារាចម្រៀងប្រជាប្រិយរូបនេះកំពុងស្ថិតក្នុងបន្ទប់ ICU ៨ថ្ងៃហើយដោយមានជំនួយពីម៉ាស៊ីនដកដង្ហើម និងរលាកសួតទាំងសងខាង។

តារាល្បីៗរបស់អាម៉េរិកដទៃទៀតដែលស្លាប់ដោយសារកូវីដ១៩រួមមាន តារាកំប្លែងលោក អេដឌី ឡាច អ្នកនិពន្ធភាពយន្ត លោកថេរ៉េន ម៉ាកណាល់លី តារាចម្រៀង អាដាំ ស្លេស៊ីងហ្គ័រ អ្នកនិពន្ធចម្រៀង អាឡាន់ មឺរីល តារាចម្រៀងបែបជនបទ ចូ ឌីហ្វហ្វី តារាសម្តែង ម៉ាក ប្លាំ អ្នកដេញហ្គីតា អែលលីស ម៉ាសាលីស តារាសម្តែងក្នុងរឿង Star Wars លោកអ៊ែនឌ្រូ​ ជែក និង តារាសម្តែង ជេ បេណេឌីក៕ ដោយ៖ កញ្ញាដាលីស

លោក ចន ព្រីន ស្លាប់នៅអាយុ ៧៣ ឆ្នាំដោយសារកូវីដ១៩