តារាចម្រៀង ហ៊ិន លីដា ត្រៀម បញ្ចេញចម្រៀង Original Song ជាផ្លូវការ

156
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ អតីតបេក្ខភាព Cambodian Idol កញ្ញា ហិន លីដា ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈមួយរយៈ ពេលនេះ ត្រូវគេបង្ហើបថានាងបានបញ្ចេញ ចម្រៀងមួយបទ ដែលជាបទចម្រៀង Original Song ដែលច្រៀងសម្រាប់កម្មវិធី សប្បុរសធម៌ផងដែរ។

បទចម្រៀង « អំពើល្អ » គ្រាន់តែចេញត្រឹមតែAudio ប៉ុន្មានម៉ោងសោះ មានអ្នកview រាប់សិបនាក់ នេះបញ្ជាក់ថាជាជោគជ័យមួយដែលនាងបានបង្ហាញស្នាដៃ ក្រោយពេល ដែលនាងរំពឹងថានាងនឹងធ្វើអោយបទចម្រៀងមួយនេះមានការគាំទ្រ កាន់តែច្រើន ឡើងៗ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី១៧ ឧសភា តារាចម្រៀង កញ្ញា ហ៊ិន លីដា បានជួបជុំមិត្ត ភ័ក្ត្រស្និទ្ធិស្នាលប្រារព្ធខួបកំណើតអាយុ២១ឆ្នាំ។ នៅក្នុងថ្ងៃនោះ នាងក៏ត្រូវបានប្រកាស ថា គឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » ដែលបទមួយនេះ ត្រូវបានលាក់បាំង អត្តសញ្ញាណ តាំងពីផ្ទុះការគាំទ្រនោះផងដែរ។

វត្តមានរបស់នាងបកស្រាយបទនេះ ធ្វើអោយមហាជន មានការចាប់អារម្មណ៏យ៉ាង ខ្លាំង ជាពិសេសនៅពេលបទចម្រៀងនោះ ត្រូវគេដឹងថា មានអត្ថន័យជ្រាលជ្រៅ បុក ចំអារម្មណ៍មហាជននៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ហ៊ិន លីដា ដែលត្រូវបានគេស្គាល់ ថា ជាម្ចាស់ពានលេខ១ នៅក្នុងកម្មវិធីផ្កាយរះក្នុងសួន របស់ទូរទស្សន៍អប្សរា និងជា អតីតបេក្ខភាពជុំចុងក្រោយរបស់កម្មវិធី Cambodian idol រដូវកាលទី២ របស់ ទូរទស្សន៍ហង្សមាស បានបង្ហាញអារម្មណ៍រំភើបមិនតិចទេ នៅពេលទទួលបាន កាដូ ដែលមានហ្វេនៗកោតសរសើរ បន្ទាប់ពីបញ្ជាក់ថានាងគឺជាម្ចាស់បទនោះ។ នេះជាបទ Original Song ដែលនិពន្ធទំនុកច្រៀង និង មេឡូឌីថ្មី ដោយស្ថាបនិកគ្រួសារតារា កម្ពុជា លោក ផាត់ តារារដ្ឋ ដែលនឹងចេញជា Audio និង MV ផ្លូវការក្នុងពេលខាង មុខ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង« អំពើល្អ » មួយនេះ គឺជាបទដែលបង្កប់ទៅដោយ អត្ថន័យជ្រាលជ្រៅផ្ដោតសំខាន់ទៅលើការធ្វើអំពើល្អ នៅក្នុងសង្គម ពិសេសជម្រុញ ទឹកចិត្តដល់អ្នកដែលធ្លាប់ធ្វើអំពើល្អទាំងឡាយបន្តប្រព្រឹត្តទង្វើល្អៗបែបនេះ។ មិនត្រឹម តែត្រៀមចេញជា MV ពេញលេញនោះទេ ប៉ុន្តែគ្រប់ឈុតឆាកនៅក្នុងបទ ចម្រៀងត្រូវ បានគេដឹងថា គឺសុទ្ធសឹងតែឆ្លុះបញ្ចាំងឱ្យឃើញនូវការធ្វើទង្វើល្អគ្រប់ទំរង់ និងអំពើរ មនុស្សធម៌គ្រប់រសជាតិទាំងអស់ ដែលនឹងមានការលើកយកមកបង្ហាញ នៅក្នុងពេល ដ៏ខ្លីខាងមុខនេះថែមទៀតផង៕