តារាចម្រៀង អេឡិច ចាន់ត្រា លើកពេលរងចាំជំងឺកូវីដ-១៩ស្ងប់ស្ងាត់សិន

251
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖តារាចម្រៀង អេឡិច ចាន់ត្រា បានបង្ហើបថា បើគ្មានជំងឺ រាតត្បាតពេញសកលលោកនោះទេ នៅក្នុងចុងខែនេះ លោកនិងតារាចម្រៀង សុគន្ធ​ នីសា និងចេញទៅច្រៀងនៅប្រទេស ញ៉ូហ្សេឡែន និង អូស្ត្រាលី។ ប៉ុន្តែត្រូវផ្អាកទាំង អស់ ព្រោះតែការទប់ស្កាត់ និងការចូលរួមទប់ស្កាត់ការរីករាលដាល នៅក្នុងសហគមន៍ ផងដែរ លោកមិនធ្វើដំណើរចេញទៅក្រៅផ្ទះឡើយ ប្រសិនបើគ្មានការចាំបាច់ណា មួយនោះ។

មិនត្រឹមតែចូលរួមទប់ស្កាត់ ការរីករាលដាលក្នុងសហគមន៍ ប៉ុណ្ណោះទេ តារាចម្រៀង ច្រមុះស្រួចរូបនេះក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់រាជរដ្ឋាភិបាលចំនួន១ពាន់ដុល្លារ ផងដែរសម្រាប់ការទប់ស្កាត់និងការព្យាបាលជំងឺរាតត្បាតកូវីដ-១៩កាលពីពេលកន្លង ទៅ ថ្មីៗនេះ។

សូមរំលឹកថា ជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចូលរួម ជួយដល់រាជរដ្ឋាភិបាល មានសប្បុរសជនជាច្រើនបាន បរិច្ចាកថវិកាផ្ទាល់ខ្លួនមានទាំង ជួរ រាជរដ្ឋាភិបាលមន្រ្តីការទូត អ្នកឧកញ៉ា និងតារាសិល្បៈមួយចំនួនផងដែរ។

ងាកមកតារាចម្រៀង អេឡិច ចាន់ត្រា វិញ ការចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន កន្លែងត្រូវបានធ្វើឡើង និង ការចែកទាន ចែករំលែកក្តីស្រលាញ់ដល់មនុស្សជុំវិញ ខ្លួនក៏កើតឡើងជារឿយ ទាំងនេះគឺការកើតចេញពីទឹកចិត្តអាណិតស្រលាញ់ពិតៗ ដោយតារារូបនេះតែងតែធ្វើឡើងដោយថវិកាផ្ទាល់ខ្លួន៕