តារាសម្ដែង ចៅខ្មែរ ចុះចែកទឹក អាល់កុល និងជែលដើម្បីប្រយុទ្ធ និងជំងឺឆ្លងកូវីត-១៩

342
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាការចែករំលែកទឹកចិត្តដ៏ល្អដល់អ្នកក្រខ្សត់មួយចំនួន តារាសម្តែង ចៅខ្មែរ តួអង្គក្នុងរឿង «ម៉ាដាមអាប» និងជាម្ចាស់ផលិតផល CK Magic កាលពីថ្ងៃ២៩ មីនា ២០២០ បានចែកទឹកជែលលាងដៃសម្លាប់មេរោគ និង ទឹកអាល់ កុល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងរាតត្បាត កូវីត-១៩ នៅស្ដុបពេទ្យចិន។

លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរ បានអោយដឹងថា ទឹកជែលដែលលោកយកមក ចែកជូនបងប្អូននាពេលនេះ គឺជាជែលសម្លាប់មេរោគនេះជាទឹកអាល់កុលស្ដង់ដារជប៉ុន ដែលលោកអះអាងថាមិនធ្វើអោយខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយ មានកម្រិតសម្លាប់វិរុសកូវីត ទើបលោកសម្រេចយកមកចែកដើម្បីជួយសម្រួលដល់ ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

លោកថារំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោកនិងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឳពុកលោក តែលើកដៃសំពះលោក។ ជាមួយគ្នានោះលោក ប្រកាសធ្វើការចែកចាយនៅក្នុងសហគមមួយចំនួននៅតាមបណ្ដាខេត្តផ្សេងទៀត ជា ពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា នៅរស់នឋោតាម ខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះ ជាងអ្នកនៅភ្នំពេញ។

តារាសម្ដែង ចៅខ្មែរ បានអះអាងថា បើទោះជាលោកជោគជ័យក្នុងការវាយលុក ទីផ្សារផលិតផល CK Magic តែលោកប្រកាសថា នៅតែទទួលការសម្ដែងមិនបោះ បង់នោះទេ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើអោយមហាជនបន្តកោត សរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួនអោយបានយូរអង្វែងផងដែរដើម្បីកុំអោយមាន ការរិះ គន់ថាមនុស្សស្រលាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕