តារាសម្តែង ញ៉ែម សុគន្ធ ទទួល បានកូនប្រុសដំបូងដ៏គួរឱ្យស្រលាញ់

214
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត:ភ្នំពេញ៖ទើបទទួលការងាររួមគ្នា ពេលភរិយាកំពុងពពោះ កូនប្រុសដំបូង កាលពីថ្មីៗនេះ ស្រាប់តែនៅថ្ងៃទីសុក្រ ទី១០ មេសា ២០២០ ភរិយា របស់តារាសម្តែង ញ៉ែម សុគន្ធ បានផ្តល់កំណើតកូនប្រុសដែលជាតំណក់ឈាម​រួមគ្នាដំបូង នៅក្នុងមន្ទីរពេទ្យឯកជនមួយ។ ការសម្រាលកូនដំបូងរបស់ភរិយា តារាទឹកភ្នែករូបនេះ ក៏មិនត្រូវបានបង្ហាញទីតាំងពីមន្ទីរពេទ្យណាមួយនោះទេ ព្រោះថា ស្ថិតក្នុងកាលទេសៈដែលគ្រប់គ្នាកំពុងរួមគ្នាការពារការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។

ឆ្លើយឆ្លងសារតាមប្រព័ន្ធអេឡិចត្រូនិច តារាសម្តែង ចង្កាព្រែក ញ៉ែម សុគន្ធ បានប្រាប់ ថា នេះជាអារម្មណ៍រំភើបដែលមិនធ្លាប់មានក្នុងជីវិត ព្រោះវាជាពេលវេលាដែលបាន ក្លាយខ្លួនជាប៉ាប៉ាថ្មីថ្មោងបែបនេះ។ អារម្មណ៍រំភើប លាយភាពភ័យខ្លាចកើតមានក្នុង ពេលតែមួយ ព្រោះតែអារម្មណ៍មួយនេះ ទើបតែជួបលើកដំបូង។

ទន្ទឹមនិងការសប្បាយចិត្តពេលបានឃើញអ្នកស្នងត្រកូល តារាសម្តែងឆ្នើម សុគន្ធ ថា លោកក៏មានវិធានការ ដើម្បីការពារភរិយា និងកូនប្រុសរបស់លោកដែរ ព្រោះតែ ពេលនេះសកលលោកទាំងមូលកំពុងរួមគ្នាទប់ទល់ការរីករាលដាល ដូច្នេះលោក ក៏មានការបារម្ភ។

តាមរយៈរូបថតបង្ហាញក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីមុខមាត់ដ៏គួរឲ្យ ស្រលាញ់នៃទារកដែលទើបកើតបានប៉ុន្មាន ជាមួយនិងអ្នកម្តាយ ដែលមើលទៅមាន សុខភាពល្អបរិបូរណ៍ ដែលគេដឹងថា ជាភរិយារបស់តារាសម្តែង និងកូនប្រុស ដំបូង របស់ពួកគេ។ ការបង្ហាញរូបថតកូនប្រុស ញ៉ែម សុគន្ធ បានធ្វើឲ្យមាន ការសាទរជា ច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តភ័ក្តិក្នុងរង្វង់អ្នកសិល្បៈ៕/Ha