តារាសម្តែង លោកញ៉ែម សុគន្ធ ត្រៀមខ្លួនរួចរាល់ខណៈ ដែលភរិយាជិតសម្រាលបុត្រ

253
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖នៅសល់តែមិនប៉ុន្មានថ្ងៃទៀតទេ តារាសម្តែងកំពូលទឹក ភ្នែក ញ៉ែម សុគន្ធ នឹងទទួលបានកាដូដ៏ធំបំផុតក្នុងជីវិត ដែលប្រែក្លាយបុរសសង្ហា ម្នាក់នេះទៅជាឳពុកដំបូង ហើយតារាប្រុសរូបនេះក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការ មើលថែរទាំសុខភាពរបស់ភរិយា និងទារកក្នុងផ្ទៃ តាមរយៈការជ្រើសរើសសម្ភារប្រើ ប្រាស់ជាពិសេសគឺអាហារូបត្ថម្ភល្អ ដើម្បីបំប៉នភរិយា និងទារកក្នុងផ្ទៃឲ្យមានការ លូតលាស់បានល្អ។

ក្នុងចំណោមអាហារូបត្ថម្ភទាំងនោះ លោកក៏បានណែនាំអាហារូបត្ថម្ភមួយប្រភេទដែល ភរិយារបស់លោកតែងតែប្រើប្រាស់ជាប្រចាំ ចាប់តាំងពីមុនពេលមានផ្ទៃពោះមកម្ល៉េះ នោះគឺផលិតផលម្សៅទឹកដោះគោ អ៊ីនមៀល នូទ្រីសិនម៉ាម ជាផលិតផលម្សៅទឹក ដោះគោ ផលិតតាមស្តង់ដារបស់ប្រទេសសិង្ហបុរី មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ស្រួលញ៉ាំ តម្លៃសមរម្យ ព្រមទាំងមានគុណភាពល្អទៀត ហើយក្នុងពេលថ្មីៗនេះ លោកនិងភរិយា ក៏ត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោ អ៊ិនមៀលនូទ្រីសិនម៉ាម ជ្រើស រើសធ្វើជាអ្នកតំណាងផលិតផលផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា លោកញ៉ែម សុគន្ធ និងភារិយា បានរៀបអាពាហ៍ពិពាហ៍តាម ប្រពៃណីយ៉ាងអធិកអធម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ ដោយ មានវត្តមានសាច់ញាតិ និងមិត្តភក្តិសិល្បៈជាច្រើនរយនាក់បានចូលរួម៕/Ha