តារាហ្វេសប៊ុក Love Riya មិនល្បី រឿងចែកទាន ព្រោះមិនសូវបង្ហាញ អោយគេដឹង

244
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ​មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តារា ហ្វេសប៊ុក Love Riya ក៏បានធ្វើបុណ្យដាក់ទានជាហូរហែរកន្លងមកដែរផងដែរ។ ហើយថ្មីៗនេះ គេបែជាចាប់អារម្មណ៍ និងការងារសម្តែង ដែល Love Riya នឹងក្លាយ ជាតារាសម្តែង បន្ទាប់ពីនាងល្បីល្បាញក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

នៅក្នុងហ្វេសប៊ុកដែលថេកអោយអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជា ច្រើនចែកចាយ ធ្វើអោយម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាព នោះគឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិនឃើញ អ្នកនាងផ្សាយបង្អួត ដូចតារាហ្វេសប៊ុកមួយចំនួន។ រាល់ពេលLive ផ្សព្វផ្សាយ ផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួនថា បានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និង រឿងរ៉ាវឯកជនច្រើនជាង។

អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង ចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និង លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់អោយគេថាអ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះ បង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍គឺអ្នកនាងមានតែ ស្នើកុំអោយ ផ្សព្វផ្សាយ។

អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ថា មនុស្សមួយ ចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយ ថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញ ពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹងក៏អ្នកទទួលអំណោយអ្នកនាង បានដឹងអំពើល្អ របស់អ្នកនាងនោះដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយ រូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើអោយម្នាក់ៗកោតសរសើរ ដែលនេះគឺជា ទង្វើធ្វើទានចេញចិត្ត ដែលជារឿងកម្រមួយនៅក្នុងសង្គម៕