តារា​ថៃ ២ នាក់​ទៀត​មកដល់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ផ្តល់​ចម្លើយ​អំពី​ការផ្សាយ​ផលិតផល​ឡេ​ខុសច្បាប់​តាម​អន​ឡាញ​

1514
ចែករម្លែក

​តារា​ថៃ​២​រូប​ទៀត​បាន​មកជួប​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ឧសភា​ដើម្បី​ពន្យល់​ពី “​ការផ្សព្វផ្សាយ​ផលិតផល​” របស់​ពួកនាង​សម្រាប់​ស្លាក​យីហោ​អាហារ​បំប៉ន​ល្បីឈ្មោះ​មួយ ចំពេល​មានការ​ចោទប្រកាន់​ពី​ការលក់​ផលិតផល​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​។​

​តារា​សម្តែង​នាង ស៊ូ​តាត​តា ឧ​ត្ត​ម​ស៊ី​ប និង តារា​សម្តែង​និង​ជា​អ្នកចម្រៀង នាង កា​ណុ​កចាត់​វិ​ន មុន​យ៉ា​ដន បានមក​ដល់​ដាច់ដោយឡែក​ពីគ្នា នៅ​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​នៅ​ទីក្រុង​បាងកក​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ការផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន Magic Skin ដល់​អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ​លោក វីរៈ​ចៃ សុង​មេត្តា ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ជាមួយ​សមាជិក​សារព័ត៌មាន​ទេ​។​

​ការ​មកជួប​ជាមួយ​ប៉ូលិស​លើក​នេះ​បាន​នាំឱ្យ​ចំនួន​តារា​ល្បីៗ ដែល​បានផ្តល់​សក្ខីកម្ម​ដល់​ប៉ូលិស​មាន​ចំនួន ១៩ នាក់​ហើយ​។ រហូតមកទល់​ពេលនេះ​មាន​មនុស្ស ៣៧ នាក់​ត្រូវបាន​កោះហៅ​ឱ្យ​ជុំវិញ​ការផ្សាយពាណិជ្ជកម្ម​ផលិតផល Magic Skin៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​នាង ស៊ូ​តាត​តា ឧ​ត្ត​ម​ស៊ី​ប និង តារា​សម្តែង​និង​ជា​អ្នកចម្រៀង នាង កា​ណុ​កចាត់​វិ​ន មុន​យ៉ា​ដន បានមក​ដល់​ដាច់ដោយឡែក​ពីគ្នា នៅ​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​នៅ​ទីក្រុង​បាងកក​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ការផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន Magic Skin