តារា​ម៉ូ​ឌែ​ល​រុស្ស៊ី ល្បី​ឈ្មោះថា បើ​កូ​វីដ​-១៩ សម្លាប់​មនុស្សជាតិ​ពាក់កណ្ដាល​ជាការ​ល្អ​សម្រាប់ ផែនដី​

147
ចែករម្លែក

​តារា​ម៉ូ​ឌែ​ល​ជនជាតិ​រុស្ស៊ី ដ៏​ស្រស់​ឆើយ​ឆាយ និង​ល្បីឈ្មោះ​ម្នាក់​បាន​បង្ក​ការភ្ញាក់ផ្អើល​ពេញបណ្ដាញ​អ៊ីនធឺណិត បន្ទាប់ពី​នាង​ចេញ​ឃ្លី​ប​វីដេអូ​និយាយថា​ការស្លាប់​មនុស្ស​យ៉ាងច្រើន​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ មិនមែនជា​រឿង​ធំដុំ​ដែល​គួរឱ្យ​ភ័យ​ស្លន់ស្លោ​ឡើយ​ ហើយ​ផ្ទុយទៅវិញ វា​មាន​ផល​ល្អ​សម្រាប់​ភពផែនដី​ទៅវិញ​ទេ​។
​ ​
​នាង វី​ក​តូ​រី​យ៉ា បូ​ន​យ៉ា (Victoria Bonya) ដែល​ធ្លាប់​បង្ហាញមុខ​ក្នុង​កម្មវិធី​តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ ‘Dom-2’ បានធ្វើ​អត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស​នេះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ហើយ​ឃ្លី​ប​វីដេអូ​របស់​នាង​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​ព្រោងព្រាត​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​រុស្ស៊ី​។​
​ ​
​ក្នុង​ឃ្លី​ប​វីដេអូ​នោះ នាង​និយាយថា ភពផែនដី​ពិតជា​ត្រូវការ​វីរុស​កូ​រ៉ូ​ណាខ្លាំងណាស់​ហើយ​វាជា​រឿង​ល្អ​សម្រាប់​ភព​មួយ​នេះ​។ នាង​និយាយទៀតថា “​និយាយ​តាម​ត្រង់​ចុះ​ដោយសារ​មនុស្សលោក​យើង​បំផ្លិចបំផ្លាញ​ភពផែនដី ខ្ញុំ​យល់ថា វា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ទៅទៀត​នេះ​បើ​ភពផែនដី​រងការវិនាស​។ ដូចនេះ ការស្លាប់​មនុស្សជាតិ​អស់​ពាក់កណ្ដាល​មិន​គួរឱ្យខ្លាច​ពេក​ទេ​”៕ ប្រែ​សម្រួលៈ​ខុម​/Ha