តារា​ហុងកុង​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​កីឡាករ និង ក្រុម​សង្គ្រោះ​របស់​ថៃ​

929
ចែករម្លែក

​តារា​ហុងកុង ៣ នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​បាល់ទាត់ Wild Boar និង​ក្រុម​អ្នក​ជួយសង្គ្រោះ ខណៈដែល​ការត្រៀមខ្លួន​កំពុង​ធ្វើឡើង​ដើម្បី​បន្ត​នាំយក​កីឡាករ​និង​ជំនួយការ​គ្រូបង្វឹក​របស់​ពួកគេ​ចេញពី​ល្អាង​។​

​ក្នុង​វីដេអូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​អគ្គ​កុងស៊ុល​ថៃ​នៅ​ហុងកុង តារា​ទាំង​៣​ដួង​បានបង្ហាញ​ពី​ការ​ជូនពរ​របស់​ពួកគេ​ជា​ភាសា​ថៃ​។​

​តារា​សម្តែង លោក សាយ​ម៉ុ​ន យ៉ាំ បាន​និយាយថា “​ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម Wild Boar មាន​សុវត្ថិភាព​”​។​

​តារា​សម្តែង នាង​មី​ឆែ​ល យី​ម វ៉ៃ​លីង បាន​និយាយថា “​ពួកយើង​ប្រជាជន​ហុងកុង​សូម​បង្ហាញ​ការលើកទឹកចិត្ត​ដល់​ក្រុម Wild Boar និង​សមាជិក​ទាំង​អស់នៃ​ក្រុម​ជួយសង្គ្រោះ​។ សូម​កុមារ​ថៃ​បន្ត​រឹងប៉ឹង​! ប្រជាជន​ថៃ​បន្ត​រឹងប៉ឹង​ឡើង​!”​។​

​ពិធីករ​ទូរទស្សន៍​លោក រូ​ហ្គ័​រ វូ បាន​និយាយថា “​ជម្រាបសួរ ខ្ញុំ​សូម​បង្ហាញ​ការលើកទឹកចិត្ត​ដល់​ក្រុម Wild Boar និង មន្ត្រី​និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ទៅ​ទីនោះ​ដើម្បី​ជួយសង្គ្រោះ​ពួកគេ​។ ខ្ញុំ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​មាន​សុវត្ថិភាព​។ សូម​ថៃ​បន្ត​រឹងប៉ឹង​ឡើង​!”៕ ដោយ៖ កញ្ញាដាលីស

តារា​ហុងកុង​ទាំង​៣​ជូនពរ​ឱ្យ​គ្រប់គ្នា​មាន​សុវត្ថិ​ភាពល្អ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ក្រុម​កីឡាករ​ថៃ