តារា K-pop ម្នាក់ចម្លងកូវីដ១៩ទៅនារីធ្វើការនៅក្លិបស្រើបស្រាលមួយ រួចនាងប្រហែលចម្លងទៅមនុស្សជាង ៥០០ នាក់ទៀត

130
ចែករម្លែក

តើកូរ៉េខាងត្បូងនឹងផ្ទុះឡើងនូវចង្កោមកូវីដ១៩ដ៏ធំមួយទៀតមែនទេ?

កាលពីថ្ងៃទី៨មេសា មានសេចក្តីរាយការណ៍ថា តារាចម្រៀង ជុង យុនហាក់ របស់ក្រុមចម្រៀង Supernova បានចម្លងមេរោគកូវីដ១៩ទៅមនុស្សស្រីស្គាល់គ្នាម្នាក់ ឈ្មោះ A ដែលក្រោយមកនាងបានចម្លងរោគទៅមិត្តរួមបន្ទប់របស់នាង និង អាចនឹងចម្លងទៅមនុស្សរាប់រយនាក់ថែមទៀត។

ខណៈនាង A ធ្វើការនៅក្លិបកម្សាន្តសម្រាប់មនុស្សពេញវ័យមួយកន្លែងនៅសង្កាត់ហ្គាំងណាំនៃក្រុងសេអ៊ូល (គេមិនច្បាស់ថានាងធ្វើការងារប្រភេទអ្វីទេ) មនុស្សភាគច្រើនសន្មត់ថា លោកយូនហាក់បានទៅរកសេវានៅកន្លែងនោះ ប៉ុន្តែផលិតកម្មរបស់គាត់បានទាត់ចោលការអះអាងបែបនេះ។

ផលិតកម្មនិយាយថា “វាជាការពិត បុគ្គលិកនៅក្លិបកម្សាន្តសម្រាប់មនុស្សធំ ដែលតេស្តវិជ្ជមានកូវីដ១៩ គឺជាអ្នកស្គាល់គ្នាជាមួយយូនហាក់ ប៉ុន្តែពួកគេបានស្គាល់គ្នានៅកន្លែងផ្សេង។ យូនហាក់មិនដែលទៅកន្លែងកម្សាន្តរបស់មនុស្សធំទេ”។

ទោះយ៉ាងណា មនុស្សភាគច្រើនបានចង្អុលចោទប្រកាន់ទៅតារាចម្រៀងអាយុ ៣៥​ ឆ្នាំរូបនេះថាមិនបានឃុំខ្លួនឯងដាច់ដោយឡែក្រោយធ្វើដំណើរទៅក្រៅប្រទេស។

មុននេះមានសេចក្តីរាយការណ៍ថា យូនហាក់បានកើតកូវីដ១៩ក្រោយវិលត្រឡប់ពីជប៉ុននៅថ្ងៃទី២៤មីនា។ គាត់បានតេស្តវិជ្ជមាននៅថ្ងៃទី១មេសា ដោយក្លាយជាតារា K-pop ដំបូងគេដែលឆ្លងកូវីដ១៩។

យោងតាមរបាយការណ៍ព័ត៌មាននានាបានឱ្យដឹងថា លោកយូនហាក់បានជួបនាង A នៅថ្ងៃទី២៦មីនា។ នាងបានទៅធ្វើការធម្មតានៅថ្ងៃទី២៧មីនា និងបាននៅកន្លែងធ្វើការរហូតដល់ព្រឹកថ្ងៃទី២៨មីនា។ មានសេចក្តីរាយការណ៍ថា​ មានបុគ្គិលជាង១០០នាក់ និង ភ្ញៀវជាង៥០០នាក់បានមានវត្តមាននៅគ្រានោះ។

នាងបានក្លាយជាអ្នកហ្គាំងណាំទី ៤៤ ដែលកើតកូវីដ១៩ ក្រោយតេស្តវិជ្ជមាននៅថ្ងៃទី២៩មីនា។

ក្រុមមន្ត្រីកំពុងតាមដានបុគ្គលិកនិងភ្ញៀវទាំងអស់ ដែលស្ថិតនៅក្លិបកម្សាន្តបែបអាសអាភាសនោះអំឡុងពេលនាង A កំពុងធ្វើការ៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង ជុង យុនហាក់ របស់ក្រុមចម្រៀង Supernova ទំនងបានចម្លងមេរោគកូរ៉ូណាទៅមនុស្សរាប់រយនាក់ដោយប្រយោល