តុង​យ៉ាំ​មីសួ​ត្រីខកំប៉ុង​

3245
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ត្រីខ ១​កំប៉ុង​
– មីសួ ១​កញ្ចប់​តូច (​ត្រាំ​ទឹក​)
– រំដេង ៤​ចំណិត​
– គល់​ស្លឹកគ្រៃ ៣​គល់​
– ស្លឹក​ក្រូចសើច ៣​សន្លឹក​
– ទឹកត្រី ១​ស្លាបព្រា​បាយ​កន្លះ​
– ម្ទេស ៥​គ្រាប់ (​បុក​ឲ្យ​ម៉ដ្ឋ​)
– ខ្ទឹមក្រហម ៣​មើម​តូច​ល្មម​
– ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– អំបិល ១​ចុង​ស្លាបព្រា​បាយ​
– ជី​ម្រះព្រៅ​

+ វិធី​ធ្វើ​
– ដាក់​ដាំទឹក​កន្លះ​កូន​ឆ្នាំង​តូច​ល្មម ពេល​វា​ពុះ​បង់​រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ខ្ទឹមក្រហម ទុក​២​នាទី​សឹម​ចាក់​ត្រីខកំប៉ុង​ចូល បន្ថែម​គ្រឿង ម្ទេស ទឹកត្រី ទឹកក្រូច​ឆ្មារ ស្ករស អំបិល រួច​ដាក់​មីសួ​ចូល កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ពុះ​៣​នាទី សឹម​ដាក់​ជី​ចូល​រួច​ជាការ​ស្រេច ៕