តូចចិត្ត​មាន​ជម្ងឺ​ប្រចាំកាយ​ទ័លគំនិត​អស់ជម្រើស សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន​

853
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់ ខណៈដែល​ខ្លួន​មាន​ជម្ងឺ​ប្រចាំកាយ មហា​រី​ពោះវៀន ព្យាបាល​ពុំជា អស់ជម្រើស តូចចិត្ត​ខ្លួនឯង សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ទឹកជា​ន់ទី​១ ផ្លូវ​បេតុង ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ចាន់ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ អតីត បុគ្គលិក​បម្រើ​ការងារ​ក្នុង​ព្រលានយន្តហោះ​ពោធិចិនតុង មាន​ប្រពន្ធ​ឈ្មោះ គឹម ភឿង អាយុ​៤៧​ឆ្នាំ មានកូន​៣​នាក់ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

​តាម​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ មហារីក​ពោះវៀន ច្រើន​ខែ​មកហើយ ក្រោយ ពី​សម្រាក​នៅ​មន្ទី​ពេទ្យ អស់ចិត្ត ក៏​វិល​មក​សម្រាក​នៅផ្ទះ ហើយ​បន្ត​ប្រើប្រាស់​ថ្នាំ និង​សុង​ទុយោ បង្ហូរ​សំណល់​ចេញ​តាម​ពោះ ។​

​ក្រុមគ្រួសារ​បន្តទៀតថា មុន​កើតហេតុ ជនរងគ្រោះ​នៅ​សម្រាក​លើផ្ទះ​ជាន់​ទី​១ រីឯ​កូនៗ រវល់​ការងារ​រៀង​ចក្រ មិន​នឹក​ដល់​ថា​ឪពុក​សម្រេចចិត្ត​បែបនេះ ចំណែក​ប្រពន្ធ រវល់​តែ​នៅ​ជាន់​ក្រោម ។ លុះដល់​វេលា​ម៉ោង​ខាងលើ កូនប្រុស​ម្នាក់ ឡើងទៅ​ជាន់​លើ បែ​ជា​មិនឃើញ​ឪពុក​នៅ​សម្រាក​ដូច​រាល់ដង រុញ​ទ្វារ​បន្ទប់ទឹក​មើល ពុទ្ធោ ជនរងគ្រោះ ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅហើយ ដោយ​ចក​ខ្សែ​អង្រឹង​ពណ៌​លឿង មក​ចងភ្ជាប់​ជាមួយ បរហោង​ឥដ្ឋ​ខ្យល់ ទើប​ឆោឡោ ក្រុមគ្រួសារ​នាំគ្នា កាត់​ខ្សែ​ទម្លាក់​ចុះ ក្នុង​បំណង​ជួយសង្គ្រោះ តែ​ហួសពេល​ទៅហើយ ក៏បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ សមត្ថកិច្ច​ចុះមក​ពិនិត្យ​ជាក់ស្តែង ។​

​សាកសព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ កោសល្យវិច្ច័យ ឃើញថា​ពិតជា​ចងក​សម្លាប់​ដោយ​ខ្លួនឯង រួច​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​B