តួលេខ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​ដាំ​ក្បាល​ចុះ ក្នុងសម័យ​កូ​វីដ​-១៩ វាយលុក​ខ្លាំង​

174
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ៣​ខែ​ឆ្នាំ​២០២០​នេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​បានតែ​ជាង​១​លាន​នាក់​ប៉ុណ្ណោះ​។ ធ្លាក់ចុះ ៣៨.៥ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំទៅ​មិញ​។ នេះ​បើតាម​មន្ត្រី​ស្ថិតិ​ក្រសួងទេសចរណ៍​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦​ឧសភា​ឆ្នាំ​២០២០​។​

​លោក គង់ សុភា​រក្ស បាន​ប្រាប់ទៀតថា ទីផ្សារ​ទេសចរណ៍​ធំៗ​ធ្លាប់​ល្បី​ថាមក​កម្ពុ​ជា​ច្រើនៗ ក៏ត្រូវ​ធ្លាក់​ទាំងអស់​។ ដោយឡែក​តែ​ភ្ញៀវទេសចរ​ថៃ​មួយ​ទេ​មក​កម្ពុជា​បាន​កើន​៥៦ភាគរយបើ​ធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​។ ដោយសារ​ថៃ​មកនេះ​ភាគច្រើន​ជា​របៀប​ធ្វើ​ពាណិជ្ជកម្ម​ផង និង​ជា​ទេសចរ​ផង​។​

​មន្ត្រី​រូបនេះ​ប៉ាន់​ស្មានថា ក្នុង​ខែមេសា ដ្បិតត​តែ​មិនមាន​តួលេខ​ជា​ផ្លូវការ ក៏បាន​មើលឃើញថា ទេសចរ​អន្តរជាតិ​នឹង​ធ្លាក់ចុះ​ដល់​ទៅ​៩៥ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​រយៈពេល​ដូចគ្នា​។ គេ​ប្រមើល​មើលថា ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​ប្រមាណ​ជា ២.៥០​លាន​កន្លះ គឺ​វិល​ទៅរក​តួលេខ​កាលពី​ឆ្នាំ​២០១០​។ ការធ្លាក់​ចំនួន​ទេសចរ​អន្តរជាតិ​យ៉ាងគំហុក​នេះ​ អ្នកណា​ក៏​ដឹង​ដែរ​ថា គ្មានអ្វី​ក្រៅពី​ព្យុះ​បោកបក់​នៃ​ជំងឺ​កូ​វីដ​១៩ មិនថាតែ​កម្ពុ​ជាមួយ​នោះទេ គឺ​កើតមាន​ពេញ​ពិភពលោក​។ ប្រទេស​ណា​ក៏​ភ្ញៀវទេសចរ​ដាំ​ក្បាល​ចុះ​ដែរ​។ ថែមទាំង​បំផ្លាញ​គ្រឹះ​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ​ក្នុងប្រទេស​នីមួយៗ​។ ដោយឡែក​វិស័យ​ទេសចរណ៍​ជា​វិស័យ​ងាយ​រងគ្រោះ​ជាងគេ ពេល​ជំងឺ​នេះ​បាន​សាយភាយ​មកលើ​ប្រទេស​កម្ពុជា​យើង​។ វិស័យ​ឯកជន​ក្នុង​ប្រព​ន្ធ័​សេវាកម្ម​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ទាំងអស់ ជាប់គាំង​លែង​ដើរ បិទទ្វារ​ស្ទើរ​ទាំងស្រុង​។ រមណីយដ្ឋាន​ទាំងអស់​ធ្លាប់តែ​អ៊ូរ​អ បែ​រជា​ស្ងាត់ជ្រងំ៕ ល​/Ha