តើន​រណា​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ស្ថាបនា​ផ្លូវ​លេខ​១៩៩?

2369
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ការស្ថាបនា​ផ្លូវ​លុប​មាត់​លូ ក៏ដូចជា​សាងសង់​លូ​ជីក​កកាយ​ផ្លូវ នេះ​ជា​ទម្លាប់​ធ្វើការ​របស់​ក្រុមហ៊ុន​ឯកជន​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ខ្វះ​ការត្រួតពិនិត្យ​ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​មានការ​រិៈ​គន់​ដល់​អាជ្ញាធរ​និង​រដ្ឋាភិបាល​ទៀតផង​។​

​​ដោយឡែក​ការជួសជុល​ផ្លូវ​លេខ​១៩៩​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក​ដល់​ផ្សារ​សុ​វណ្ណា ដោយ​ចាក់​អ៊ុត​កៅស៊ូ​ពីលើ​ថ្មី​ទាំងស្រុង​មិនបាន​ធ្វើ​គ្រឹៈ​ថ្មី​នៅ​កន្លែង​ដែល​ខូច​នោះ បានបញ្ចប់​ហើយ​កាលពី​ជាង​ពីរ​សប្តាហ៍​មុន ជាហេតុ​ធ្វើ​ឲ្យ​ផ្លូវ​មាន​ចរាចរ​ដ៏​មមាញឹក​នេះ​លែង​រលាក់ តែ​អាច​រងគ្រោះថ្នាក់​ដោយសារ​មាត់​(​គំរប​)​អណ្តូង​លូ​នៅ​កណ្តាលផ្លូវ​ជាច្រើន​កន្លែង​ដែល​គេ​មិនបាន​ចាក់​អ៊ុត​ឲ្យ​ស្មើ​ផ្លូវ​នៅតែមាន​ជា​ញឹកញាប់​។​

​​គំរប​អណ្តូង​លូ​ខ្សែកាប​ឬ​គំរប​អណ្តូង​លូ​រដ្ឋាករទឹក ទំហំ​ពី​៥​ទៅ​៦​តឹក​(​មូល​) ស្ថិត​កណ្តាលផ្លូវ​លេខ​១៩៩​ពីមុន​នៅ​ស្មើនឹង​ផ្លូវ​តែ​ឥឡូវ​វា​នៅ​ទាប​ជាង​ខ្នង​ផ្លូវ​ដល់​មួយ​តឹក​ឬ​ជ្រៅ​ជាង​នេះ ដែល​មើលទៅ​វា​ដូច​ជង្ហុគ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិៈ​ម៉ូតូ​បើកបរ​លឿន​មិនបាន​ចាប់អារម្មណ៍ ឬ អ្នក​គេច​ពី​ជង្ហុគ​នេះ​ទៅបុក​ប៉ះ​ជាមួយ​អ្នកដំណើរ​លើផ្លូវ​ជាមួយគ្នា​ជា​ញឹកញាប់​។​

​ការជួសជុល​ផ្លូវ​លេខ​១៩៩​ក្រៅពី​បន្សល់​អណ្តូង​នៅលើ​គំរប​លូ​ច្រើន​ក​កន្លែង​នោះ គឺមាន​កន្លែង​ខ្លះ​បាន​អ៊ុត​កៅស៊ូ​ស្ទើរ​លប់​ជិត​បាត់មាត់​លូ​នៅតាម​ផ្លូវ​នេះ សួរថា​តើ​ពេល​ភ្លៀង​មក​ទឹក​ហួរ​ចូល​លូ​តាមផ្លូវ​ណា​? ចម្លើយ​បែប​ចំអក​របស់​ប្រជាពលរដ្ឋ​នៅតាម​សងខាង​ផ្លូវ​នេះ​ថា គឺ​ទឹក​ហូរ​ចូល​តាម​ផ្ទះ​សិន​មុននឹង​ទៅដល់​លូ ដោយសារ​ផ្លូវ​អ៊ុត​កៅស៊ូ​ថ្មីៗ ភាគ​ច្រើនឡើង​ខ្ពស់ជាង​ផ្ទះ និង រន្ធ​លូ​មួយចំនួន​រួម​តូច​ឬ​បិត​ជិត​ផង​។​

​នៅលើ​ផ្លូវ​ដែល​អ៊ុត​កៅស៊ូ​បន្ថែម​ជាច្រើន​ខ្សែ​នៅក្នុង​ទីក្រុង​ភ្នំពេញ នា​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​ត្រូវបាន​គេ​មើលឃើញថា លើក​ខ្នង​ផ្លូវ​កាន់តែ​ខ្ពស់ជាង​បាទ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ៊ុត​កៅស៊ូ​លប់​ស្ទើរ​ជិត​អស់​មាត់​លូ នាំ​ឲ្យ​ទឹកភ្លៀង​ហូរ​ចូល​លូ​យឺត ជាហេតុ​នាំ​ឲ្យ​មានការ​លិចលង់ ។

​កិច្ចការ​ខាងលើនេះ​កន្លងទៅ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​រាជធានី តែង​ឆ្លើយថា​មិនបាន​ដឹង​ទេ ព្រោះ​វា​ជា​គម្រោង​របស់​សាលា​រាជធានី ដែល​បានប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជា​អ្នកធ្វើ ។

​ទោះជា​យ៉ាងណា​ក៏​គម្រោង​ទាំងនោះ ត្រូវបាន​គេ​ដឹងថា​វា​ជា​គម្រោង​លើកឡើង​ដោយ​មន្ទីរ​សាធារណការ​រាជធានី តែ​ដើម្បី​កុំ​ឲ្យ​បែក​កិច្ចការ​ផ្ទៃក្នុង និង មានការ​សួរដេញដោល​ច្រើន​ពី​មន្ត្រី​ផ្នែក​ជំនាញ​នោះ គេ​តែង​ឆ្លើយ​ដោះសារ​យ៉ាងខ្លី​ថា ជា​គម្រោង​បន្ទាន់​របស់​សាលា​រាជធានី ។​

​​ផ្តើមចេញពី​មូលហេតុ​ដូចខាងលើ​នេះហើយ បានជា​ថ្នាក់ដឹកនាំ​ផ្តាច់មុខ​នៃ​មន្ទីរ​សាធារណការ​រាជធានី​កន្លងទៅ​មិនបាន​ចាត់ចែង​មន្ត្រី​ជំនាញ​របស់ខ្លួន​ដែលមាន​ចំនួន​ដល់​រាប់សិប​នាក់​រាប់ទាំង​អនុប្រធាន​មន្ទីរ​ចំនួន​៦​នាក់ នៅក្នុង​ចំណោម​៨​នាក់​ដែល​ទទួល​ការងារ​ផ្សេងៗ​គ្នា​នៅ​មន្ទីរ​នេះ​ឲ្យ​ជួយ​ធ្វើការ​នោះទេ​៕