តើ​ការពាក់​ម៉ាស់​ច្រើន​ជាន់ ពិតជា​អាច​ការពារ​វីរុស​ថ្មី​បាន​ឬ​?

176
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូល​ហេតុដែល​អ្នក​មិនគួរ​ពាក់​ម៉ាស់​ច្រើន​ជាន់​។

តើ​មកពី​មូលហេតុ​អ្វី​ទៅ​?
មាន​មនុស្ស​មួយចំនួន នៅពេលដែល​ចេញ​ក្រៅ​ម្តងៗ តែង​ពាក់​ម៉ាស់​២​ជាន់ ឬ​ច្រើនជាង​នេះ ព្រោះ​គេ​យល់ថា អាច​ការពារ​មិន​ឲ្យ​វីរុស​ថ្មី​អាច​ចូល​មករក​ផ្លូវដង្ហើម​គេ​បាន​។ តាមពិតទៅ គំនិត​មួយ​នេះ​គឺ​ខុស​ស្រលះ​តែម្តង​។ នៅពេលដែល​អ្នក​ពាក់​ម៉ាស់​ជាច្រើន​ជាន់​នោះ​អ្នកនឹង ពិបាក​ដកដង្ហើម​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ខ្វះ​អុកស៊ីសែន មិនអាច​ដកដង្ហើម​បាន​ស្រួល​ឡើយ​។ ជាពិសេស អ្នក​នឹងមាន​អារម្មណ៍​ថា​ថប់ដង្ហើម​ខ្លាំង ព្រោះ​ហប់​ខ្លាំងណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វីរុស​នោះ​អាច​ចូលទៅ​អ្នក​តាម​ចំហៀង​មុខ​អ្នក​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ពាក់​ម៉ាស់​ចំនួន មួយ​ជាន់​បាន​ហើយ ទើប​អាច​ការពារ​អ្នក​ពី​វីរុស​ថ្មី​នោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព ៕ ដោយៈ health.com.kh