តើ​ជំងឺ​ទឹកនោមផ្អែម​អាច​បណ្តាល​ឲ្យ​កើ​តប​បញ្ហា​ពុក​ឆ្អឹង​ដែរ​ទេ​?

199
ចែករម្លែក

ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​មួយ ហើយក៏​ជា​ជំងឺ​ឆ្អឹង​ដែល​ធ្ងន់ធ្ងរ​ផងដែរ​។ ជំងឺ​នេះ​កើតឡើង​នៅ​ពពេល​ដែល​រាងកាយ​មិនអាច​បង្កើត​កោសិកា និង​ជាលិកា​ឆ្អឹង​ថ្មី​ប​បាន ចាបផ្តើម​បាត់បង់​កំហាប​ប់​ឆ្អឹង ឬ​ទាំងពីរ​តែម្តង​។ អ្នក​ដែលមាន​បញ្ហា​ជំងឺ​ពុក​ឆ្អឹង​នេះ​គឺ​វា​ងាយ នឹង​បាក់​នា​ស់​នៅពេល​ដួល ឬ​មានការ​ប៉ះទង្គិច​អ្វី​តិចតួច​។ ​ជំងឺ​ពុក​ឆ្អឹង​ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺ​ស្ងៀមស្ងាត់​ដោយសារតែ​វា​មិនមាន​រោគសញ្ញា​អ្វី​ជាក់លាក់ និង​មិនមាន​វិធី​ណា​អាច​ឲ្យ​យើង​ដឹងថា​ឆ្អឹង​កំពុងតែ​ចុះខ្សោយ​ដែរ​។ តែ​វា​អាច​នឹង​ប​បង្ក​ជា ផលវិបាក​ក្រោយពេល​ដឹងថា​មានការ​បាក់ឆ្អឹង​ភ្លាមៗ​ប៉ុណ្ណោះ​។​

​តើ​ជំងឺ​ទឹកនោមផ្អែម និង​ពុក​ឆ្អឹង​មាន​ទំនាក់ទំនង​គ្នា​ដូច​ម្តេចទៅ​?

​យោងទៅតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ជំងឺ​ពុក​ឆ្អឹង​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​របស់​អ្នក ជំងឺ​ទឹកនោមផ្អែម​។ ការសិក្សា​ប​បាន​ទាញ​សេចក្តី​សន្និដ្ឋានថា ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ទប់ស្កាត់​ការ​ករ​កើត​កោសិកា​ឆ្អឹង​ថ្មី​ហើយក៏​មានការ​កកកុញ​ជាតិ​ខ្លាញ់​ក្នុង​ប្រហោង​ខួរ ឆ្អឹង​ដែរ ដែល​រឿងនេះ​សុទ្ធតែ​អា​ចប​បន្ថយ​គុណភាព និង​ភាពរឹងមាំ​របស់​ឆ្អឹង​បាន​ទាំងអស់ ដូច្នេះ​វា​ប្រឈម​ខ្ពស់​នឹង​ការបាក់​ទឹកចិត្ត​។

​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ច្រើន​តែមាន​គុណភាព​ឆ្អឹង​អន់ ព្រមទាំង​ប្រឈម​ខ្ពព​ស់នឹង​ការបាក់​ឆ្អឹង​ដែរ​។ អ្នក​ដែលមាន ជំងឺ​នេះ​រយៈ​ពបេល​យូរ ហើយ​មិនបាន​អនុវត្ត​វិធី​គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បានល្អ​ទេ អាច​នឹង​ជួប បញ្ហា​បាក់ឆ្អឹង និង​ប្រឈម​ខ្ពស់​ការបាក់​ឆ្អឹង​បាន​។ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ដែល​កើត តាំងពីក្មេង អាចមាន​កំហាប់​ឆ្អឹង​ខ្សោយ ហើយក៏​បន្ថយ​ភាពរឹងមាំ​របស់​ឆ្អឹង ព្រមទាំង​ងាយ​នឹង បាក់​ដូចគ្នា​។ ផលវិបាក​ផ្សេងៗ​ទៀត​នៃ​ជំងឺ​ទឹកនោមផ្អែម​មានដូចជា ខូច​សរសៃប្រសាទ ខ្សោយ​សាច់ដុំ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​អាច​នាំ​ឲ្យ​ដួលសន្លប់​រហូតដល់​បាក​ឆ្អឹង​ដោយសារ ការ​ដួល​នេះ​ទៀត​។​

ការគ្រប់គ្រង​ជំងឺ​ពុក​ឆ្អឹង​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម
​ដើម្បី​ប​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​នៅពេល​កើត​ជំងឺ​ទឹកនោមផ្អែម​វិធី​ដ៏​ល្អ​នោះ​គឺ​ធ្វើ​យ៉ាង ណា​ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បានល្អ​។ រឿងនេះ​អាចធ្វើ​ឡើង​បាន​តាមរយៈ​ការហាត់​ប្រាណ និង​របប​អាហារ​គ្រប់គ្រាន់​។ មធ្យោបាយ​ផ្សេងៗ​ទៀត​ក្នុងការ​គ្រប់គ្រង​ជំងឺ​ពុក​ឆ្អឹង និង​ទឹកនោម ផ្អែម​មានដូចជា​៖

ជីវជាតិ​៖ របប​អាហារ​សម្បូរ​ជាតិ​កាលស្យូម វីតាមីន D ប៉ូ​តា​ស្យូ​ម​សុទ្ធតែ​អាចជួយ​ពង្រឹង​ដល់ ភាព​រឹង​របស់​ឆ្អឹង​ប​បាន​

ហាត់ប្រាណ​៖ ការហាត់​ប្រាណ​ទៀងទាត់​ដែល​អាចជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​និង​គ្រប់គ្រង ជាតិ​ស្ករ​ក្នុង​ឈាម​នោះ អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការបាក់​ឆ្អឹង​និង​លើស​ជាតិ​ស្ករ​ក្នុង ឈាម បាន​។​

របៀប​រស់នៅ​ផ្តល់​សុខភាព​៖ ការជក់បារី​អាច​បំផ្លាញ​សុខភាព​ឆ្អឹង​បាន​ហើយក៏​រំខាន​ដល់​ជាតិ ស្ករ​ក្នុង​ឈាម​ដែរ ខណៈបេលដែល​វា​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ យក​ល្អ​គួរតែ​ផ្តាច់​បារី​ឲ្យ​បាន​ទើប​ជា​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​។​

ធ្វើតេស្ត​ជា​ទៀងទាត់​៖ ការអនុវត្ត​ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់​ព្រមទាំង​មើល កំហាប់​ឆ្អឹង​អាចជួយ​បង្ការ​ការពុក​ឆ្អឹង និង​ការ​លើស​ជាតិ​ស្ករ​ខ្ពស់​បាន​៕ ដោយៈ health.com.kh