តើ​ជំងឺ​អ្វីខ្លះ​ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ​បាន​?

185
ចែករម្លែក

​មនុស្ស​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់​បានកូន​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ​នៅពេលដែល​អ្នកមាន ផ្ទៃពោះ បើ​អ្នកមាន​ជំងឺ​ផ្សេងៗ នោះ​កូន​ក្នុង​ពោះ​អាច​នឹង​ឆ្លងតាម​អ្នក​បាន ដូចនេះ​តើ​មាន​ជំងឺ​អ្វីខ្លះ ដែល​កូន​អាច​នឹង​ឆ្លង​បាន​?​បើ​អ្នក​ស្វែងយល់​រួច អ្នក​គួរតែ​ពិនិត្យ​សុខភាព​មុនពេល​មាន​ផ្ទៃពោះ បើ​មាន​ជំងឺ​ផ្សេងៗ​អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ ប៉ុន្តែ បើ​អ្នកមាន​ដោយ​មិនដឹង​ខ្លួន នោះ​អ្នក​អាច​សាកល្បង​ធ្វើតាម​វិធី​ដែល​យើងខ្ញុំ​ប្រាប់​ខាងក្រោម នេះ​បាន​។​

​បើ​អ្នកមាន​ជំងឺមហារីក​សុដន់ នោះ​កូន​ក៏​អាច​ឆ្លង​ពី​អ្នក​បានដែរ ដូចនេះ​ក្រោយ​ពេលដែល​កូន​ធំ អ្នក​ត្រូវតែ​ឧស្សាហ៍​នាំ​កូន​ទៅពិនិត្យ​សុខភាព​ដើម្បី​អាច​ព្យាបាល​បាន​ទាន់ពេល​។ បើ​អញ្ចាញ ធ្មេញ​អ្នកមាន​បញ្ហា នោះ​កូន​អ្នក​អាច​នឹងមាន​បញ្ហា​ដូចគ្នា ដូចនេះ​ដើម្បី​ចៀសវាង និង​ការពារ កូន​មិន​ឲ្យ​មាន​ជំងឺ​នេះ អ្នក​អាច​នាំ​កូន​ទៅ​ពិនិត្យមើល​ធ្មេញ​ឲ្យ​ញឹកញាប់​បាន​។​

​ជំងឺ​បេះដូង​គឺជា​ជំងឺ​ដែល​ងាយ​ឆ្លង​ពី​ម្តាយ​បំផុត បើ​អ្នកមាន​ជំងឺ​នេះ នោះ​កូន​នឹង​អាច​មាននៅ ថ្ងៃ​ណាមួយ ដូចនេះ​ការពិនិត្យ​សុខភាព​គឺ​សំខាន់​ណាស់​អ្នក​ត្រូវតែ​នាំ​កូន​ពិនិត្យ​សុខភាព​មួយឆ្នាំ ចំនួន​ម្តង​។ ជំងឺ​ឈឺក្បាល​មួយ​ចំហៀង​ក៏​ងាយ​កើត​លើ​កូន​ដែរ​បើ​អ្នក​ម្តាយ​តែងតែមាន​អាកា​រៈ ឈឺក្បាល​មួយ​ចំហៀង​នេះ​កើតឡើង ប៉ុន្តែ​អ្នក​អាច​ចៀសបាន​ដោយ​ត្រូវតែមាន​ទម្លាប់​គេង​ឲ្យ បាន​ត្រឹមត្រូវ និង​មិន​ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រា និង​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​។​

​បើ​អ្នក​ម្តាយ​មាន​ជំងឺ​ពុក​ឆ្អឹង នោះ​កូន​អាច​នឹងមាន​ជំងឺ​នេះដែរ​នៅ​ថ្ងៃ​ណាមួយ​ប៉ុន្តែ​បើ​អ្នក​ផឹកទឹក ដោះ​គោ​ច្រើន និង​បរិភោគ​អាហារ​ដែលមាន​វីតាមីន​D រួមជាមួយ​បន្លែ​ត្រូវតែ​បរិភោគ​ឲ្យ​បាន​ច្រើន ជាងនេះទៅទៀត​ត្រូវតែ​ហាត់ប្រាណ នោះ​ឆ្អឹង​អ្នក​នឹងមាន​សុខ​ភាពល្អ​ជាមិនខាន​៕ ដោយៈ health.com.kh