តើ​ពេល​រាងកាយ​ផ្ទុក​កូ​រ៉ូ​ណា មុខសញ្ញា​ទី​១​ដែល​បង្ហាញ​អ្នក ជា​អ្វី​ទៅ​?

183
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ព្រោះ​អ្នក​ប្រហែល​មាន ផ្ទុក​កូ​វីដ​១៩​។ តើ​មាន​អ្វី​ខ្លះទៅ​?

​មុខសញ្ញា​ទី​១​របស់​កូ​រ៉ូ​ណា គឺ​ក្តៅខ្លួន ជា​អា​ការៈដែល​តែង​ជួបប្រទះ​។ ចំណែក​មុខសញ្ញា​ទី​២ គឺ​ក្អក​តែម្តង ដោយ​អ្នក​គួរតែ​ប្រយ័ត្ន​ពេលដែល​កើតមាន​អាកា​រៈ​២​ខាងមុខនេះ ទើប​អ្នក​អាច ព្យាបាល​បាន​ទាន់ពេលវេលា មិន​អូសបន្លាយ​យូរ កាន់តែ​គ្រោះថ្នាក់​។ មុខសញ្ញា​ទី​៣ គឺ​ឈឺ​ចុក ចាប់​ពេញ​រាងកាយ អស់កម្លាំង តឹង​ច្រមុះ ហៀរ​សំបោរ កណ្តាស់ ឈឺបំពង់ក​ជាដើម​។ មុខសញ្ញា ទី​៤ ដែល​អាច​ឈានចូល​ដំណាក់ កាល​ធ្ងន់ធ្ងរ គឺ​ការពិបាក​ដកដង្ហើម​តែម្តង​។ ដូចនេះ អ្នក​គួរតែ ប្រយ័ត្ន​ពីមុខ​សញ្ញា​ទាំងនេះ ដើម្បី​ការពារ​រាងកាយ​អ្នក​ពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​៕ ដោយៈ health.com.kh​