តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩ បាន​យ៉ាងដូចម្តេច​?

139
ចែករម្លែក

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែមាន​ការប្រុងប្រយ័ត្ន​ដូចគ្នា ដើម្បី​ចៀសវាង​ការឆ្លង​វីរុស​កូ​វីដ​-១៩ ដូច​មនុស្ស ដទៃទៀត​ដែរ​។ អ្នក​អាចជួយ​ការពារ​ខ្លួន​អ្នក​ដោយ ៖

​- លាងដៃ​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ជាមួយ​ទឹក​ជូ​តដៃ​ដែលមាន​ជាតិ​អាល់កុល ឬ​សាប៊ូ និង​ទឹក​។​
​- រក្សា​ចន្លោះ​រវាង​អ្នក និង​អ្នកដទៃ​។​
​- ជៀសវាង​កន្លែង​ដែលមាន​មនុស្ស​ច្រើន​។​
​- ជៀសវាង​ការ​ប៉ះ​ភ្នែក​ច្រមុះ និង​មាត់​របស់​អ្នក​។​
​- អនុវត្ត​អនាម័យ​ផ្លូវដង្ហើម​។ នេះ​មានន័យថា​គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ​ស្អាត​របស់​អ្នក​នៅពេល​អ្នក​ក្អក ឬ​កណ្តាស់​។ បន្ទាប់មក​បោះចោល​ក្រដាស​ដែល​បាន​ប្រើ​ភ្លាមៗ​។​

​ប្រសិនបើ​អ្នក​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការព្យាបាល​ជាមុន​។ ទូរស័ព្ទ​មុនពេល ទៅ​មណ្ឌល​សុខភាព ហើយ​ធ្វើតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​សុខភាព​ក្នុង​តំបន់​របស់​អ្នក​។​ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​ទើប​សំរាលកូន រួមទាំង​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ វីរុស​កូ​វីដ​-១៩ គួរ​ចូល​រួមការ​ណាត់ជួប​មើលថែ ទាំ​ជាប្រចាំ​៕ ដោយៈ health.com.kh