តើ​អ្នក​ធ្លាប់​ដឹង​អ្វី​ខ្លះទៅ​អំពី​មេរោគ​បង្ក​ជំងឺ​គ្រុនពោះវៀន​?

1524
ចែករម្លែក

​មេរោគ​បង្ក​ជំងឺ​គ្រុនពោះវៀន​គឺជា​បាក់តេរី​មួយ​ប្រភេទ​ដែល​ពេលខ្លះ​អាច​ចូលទៅ​រស់នៅក្នុង​អាហារ​ដូចជា សាច់មាន់ ប៉េងប៉ោះ និង​អាហារ​សត្វ​ផងដែរ​។ វា​អាច​រស់នៅក្នុង​ពោះវៀន​របស់​សត្វ និង​មនុស្ស ព្រមទាំង​បង្ក​អាកា​រៈ​ជា​ពុល​ចំណី​បាន​។ លក្ខណៈ​ជំងឺ​នេះ​មាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ ដែល​អាច​សម្លាប់​មនុស្ស​បាន​។ ប៉ុន្តែ​មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អាច​ការពារ​អ្នក​បាន​។

ប្រភព​អាហារ​ដែលមាន​មេរោគ​គ្រុនពោះវៀន​
​រាល់​សាច់​ឆៅ​ទាំងអស់​ដូចជា សាច់ជ្រូក សាច់គោ សាច់​បក្សី ទឹកដោះគោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ស៊ុត និង​អាហារ​សមុទ្រ ព្រមទាំង​បន្លែ និង​ផ្លែឈើ​មួយចំនួន​ប្រហែល​ជាមាន​បាក់តេរី​បង្ក​ជំងឺ​គ្រុនពោះវៀន​ទាំងអស់​។ មនុស្ស​យើង​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ឆៅ ជាពិសេស​សាច់​បក្សី សាច់គោ ជ្រូក ឬ​ស៊ុត​ឆៅ​បើសិនជា​មិន​ចង់​កើត​ជំងឺ​នេះ​ទេ​។ អ្នក​ក៏​គួរតែ​យកចិត្តទុកដាក់​ទៅលើ​ការកត់សម្គាល់​នានា​ដែល​បញ្ជាក់ថា​មាន​បញ្ហា​គ្រុនពោះវៀន​ផង​។

​តើ​ការ​ចម្អិន​អាហារ ឬ​លាង​សម្អាត​អាចជួយ​បានទេ​?
​តាមរយៈ​ការ​ចម្អិន​អាហារ គឺអាច​សម្លាប់​មេរោគ​គ្រុនពោះវៀន​បាន​។ ខណៈពេលដែល​វា​តែងតែ​ជា​គំនិត​ដ៏​ល្អ​ក្នុង​ការលាង​សម្អាត បន្លែ និង​ផ្លែឈើ វា​ប្រហែលជា​មិនអាច​លុបបំបាត់​មេរោគ​គ្រុនពោះវៀន​បានឡើយ ជាពិសេស​ក្នុងពេល​ផ្ទុះ​ជំងឺ​នេះឡើយ​តែម្តង​។

​គន្លឹះ​សុវត្ថិភាព​សម្រាប់​អាហារ​
FDA បាន​ណែនាំ​នូវ​ការអនុវត្ត​ខាងក្រោម​នេះ​សម្រាប់​បន្លែ និង​ផ្លែឈើ​ដើម្បី​បង្ការ​ការពុល​អាហារ​៖
– ចូរ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្តៅ​ឧណ្ហៗ​មុនពេល និង​ក្រោយពេល​ប៉ះពាល់​
– ចូរ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​តែម្តង​
– ចូរ​ប្រើប្រាស់​ជ្រុ​ញ និង​សម្ភារៈ​ផ្ទះបាយ​ដែល​ស្អាត​។

​ប្រភព​មេរោគ​គ្រុនពោះវៀន​មិនមែន​អាហារ​
​សត្វ​ចិញ្ចឹម​ប្រហែលជា​ផ្ទុក​បាក់តេរី​មេរោគ​គ្រុនពោះវៀន​ក្នុង​ពោះវៀន​របស់​ពួកគេ ដូច្នេះ​លាមក​គេ​គឺជា​បញ្ហា​ដ៏​សំខាន់​។ សត្វ​ចិញ្ចឹម​ដូចជា អណ្តើក ពស់ និង​សត្វ​បក្សី​ផ្សេងៗ​ទំនង​ជាមាន​មេរោគ​នេះ​ក្នុង​ពោះវៀន​ដែរ​។ ចូរ​លាង​សម្អាត​ដៃ​ជានិច្ច​ជាមួយនឹង​សាប៊ូ និង​ទឹក​ក្តៅ​ឧណ្ហៗ​ក្រោយពី​ប៉ះពាល់​នឹង​សត្វ​ទាំងអស់នេះ​រួច​។

​រោគសញ្ញា និង​ការព្យាបាល​
​រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​ដូចជា ឈឺ​ក្នុង​ពោះ រាករូស និង​ក្តៅខ្លួន​អាច​កើតឡើង​រយៈពេល ១២ ទៅ​៧២​ម៉ោង​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ មនុស្ស​ភាគច្រើន​នឹង​ស្រួលបួល​មកវិញ​នៅ​រយៈពេល ៤ ទៅ​៧​ថ្ងៃ ហើយក៏​មិនបាច់​ព្យាបាល​អ្វី​ច្រើន​ក្រៅពី​ញ៉ាំ​ទឹក​ច្រើន​ដែរ​។ អ្នក​ដែល​រាករូស​ធ្ងន់ធ្ងរ​ត្រូវការ​បង្គ្រប់​ជាតិ​ទឹក​តាម​សរសៃ​។ ថ្នាំ​ផ្សះ​មិនមែន​តែងតែ​ត្រូវការ​ប្រើ​លើ​ករណី​អ្នកមាន​សុខភាព​ល្អ​ឡើយ​លុះត្រាតែ​ការបង្ក​រោគ​នេះ​រាលដាល​ពេញ​ពោះវៀន​។ ក្នុងករណី​ធ្ងន់ធ្ងរ ទំនងជា​អាច​កើត​ឡើងលើ​កុមារ​តូចៗ ឬ​មនុស្ស​ចាស់ ព្រមទាំង​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​៕ ដោយ​: www.health.com.kh/​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​