ត្រាំព្រមានខាមេនី ឱ្យប្រយ័ត្នសម្តីបន្តិច

229
ចែករម្លែក

កាលពីព្រឹកថ្ងៃសុក្រទី១៧មករា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី ខណៈកំពុងដឹកនាំការថ្វាយបង្គំថ្ងៃសុក្រនៅទីក្រុងតេអេរ៉ង់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ បានកត់សម្គាល់ថា ការធ្វើឃាតឧត្តមសេនីយ៍កាសសេម សូឡេម៉ានី បានបង្ហាញពី “ចរិតភេរវកម្ម” របស់សហរដ្ឋអាម៉េរិក ហើយក៏បាន សង្កេតឃើញផងដែរថា ត្រាំ គឺជា”តួត្លុក”។

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ បានឆ្លើយតបជាបន្ដបន្ទាប់ចំពោះ សុន្ទរកថារបស់ ខាមេនីនៅលើ Twitter ដោយអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់ “កំពុងធ្លាក់ចុះ” ហើយប្រជាជនរបស់ពួកគេកំពុងរងទុក្ខ ខណៈជំរុញឱ្យ មេដឹកនាំកំពូលរូបនេះ “ប្រយ័ត្នប្រយែងនឹងសម្ដីរបស់គាត់!”។

ប្រធានាធិបតីអាម៉េរិកបានពណ៌នាមេដឹកនាំកំពូលអ៊ីរ៉ង់ថា “មិនសមជាមេដឹកនាំ កំពូលដូចឈ្មោះទេ” ដោយកត់សម្គាល់ផ្នែកនានានៃសុន្ទរកថារបស់ខាមេនី កាលថ្ងៃសុក្រដែលពន្លះលើអាម៉េរិកនិងអឺរ៉ុបថាជា “រឿងមិនគប្បី”។

នៅក្នុងចំណាត់ការដើម្បីបង្កើនឥទ្ធិពលនៃ Tweet ផ្ទាល់ខ្លួនរបស់គាត់ ក្រោយមកត្រាំបានសរសេរម្តងទៀត ប៉ុន្តែលើកនេះជាភាសាអ៊ីរ៉ង់ ដោយជំរុញឱ្យមេដឹកនាំអ៊ីរ៉ង់ “ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត!”។

ត្រាំបានសរសេរថា “ប្រជាជនអ៊ីរ៉ង់ថ្លៃថ្នូរ ដែលស្រឡាញ់អាម៉េរិក ស័ក្តិសមទទួលបានរដ្ឋាភិបាលដែលមានចំណាប់អារម្មណ៍ខ្លាំងលើការជួយពួកគេឱ្យសម្រេចបានក្តីសុបិនរបស់ពួកគេ ជាជាងសម្លាប់ពួកគេដើម្បីទាមទារ ឱ្យមានការគោរព។ ជំនួសឱ្យការដឹកនាំអ៊ីរ៉ង់ឆ្ពោះទៅរកការរលំរលាយ មេដឹកនាំខ្លួនគួរតែបោះបង់ចោលភេរវកម្ម និងធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត!”៕ ដោយ៖ កញ្ញាដាលីស/Ha

ត្រាំព្រមានខាមេនីឱ្យប្រយ័ត្នពាក្យសម្តី