ត្រាំ​សរសេរ​លើ​ធ្វី​ត​ធើ ថា​លោក​បានតែងតាំង នាយអគ្គសេនាធិការ​ថ្មី​

1402
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានប្រកាស​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍ ច​ន អេ​ហ្វ ខេ​លី ជា​នាយអគ្គសេនាធិការ​ថ្មី​របស់​សេត​វិមាន​។ តំណែង​នេះ​ពីមុន​ត្រូវបាន​កាន់​ដោយ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​របស់​បក្ស​សាធារណរដ្ឋ (RNC) លោក រី​ន ព្រី​បឺស​។

​លោក​ខេ​លី​បាន​បម្រើការ​ក្នុង​រដ្ឋបាល​ត្រាំ​រួចហើយ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​។ លោក​ខេ​លី ជា​អតីត​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ម៉ា​រី​ន​អាមេរិក ដែល​បំពេញ​កាតព្វកិច្ច​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​។ គាត់​ក៏​ធ្លាប់​ធ្វើជា​មេបញ្ជាការ​នៃ​ទីបញ្ជាការ​ខាងត្បូង​របស់​អាមេរិក​ផងដែរ ដែលជា​តំបន់​ទទួលខុសត្រូវ​មួយ រួមបញ្ចូល​ម៉ិ​ក​ស៊ិ​ក និង អាមេរិក​ខាងត្បូង​។ យុទ្ធជន​យោធា​បទពិសោធន៍ ៤០ ឆ្នាំ​រូបនេះ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​លើ​ការបញ្ជាក់​អះអាង​របស់គាត់​ជា​នាយអគ្គសេនាធិការ​ថ្មី លេខ ៨៨-១១ រួចហើយ​។ គាត់​ត្រូវគេ​រំពឹងថា​នឹង​ចាប់ផ្តើម​ការងារ​ជា​នាយអគ្គសេនាធិការ​ថ្មី​នៅ​ថ្ងៃទី ៣១ កក្កដា​។​

​ប៉ុន្មាន​នាទី​ក្រោយមក លោក​ត្រាំ​បាន​ធ្វី​ត (Tweet) អបអរ​លោក​ព្រី​បឺស​សម្រាប់​ការបំពេញ​កាតព្វកិច្ចរ​ប​ស់លោក ដោយ​លើកឡើងថា អតីត​ប្រធាន RNC រូបនេះ​បាន​លាលែង​ផង និង​ត្រូវ​បណ្តេញ​ពី​តំណែង​ផង បន្ទាប់ពី​ការបែកបាក់​និង​ការសង្ស័យ​រាប់​សប្តាហ៍​មកនេះ​។ លោក​ព្រី​បឺស នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​លោក​នឹង​ថ្លែងអំណរគុណ​ប្រធានាធិបតី​ត្រាំ​សម្រាប់​ឱកាស​ការងារ​កន្លងទៅ​៕ ដោយ៖ កញ្ញាដាលីស

លោក ឧ​ត្ត​ម​សេនីយ៍ ច​ន អេ​ហ្វ ខេ​លី ត្រូវបានតែងតាំង​ជា​នាយអគ្គសេនាធិការ​ថ្មី