ត្រី​បា​ឡែ​ន​ជាង​១៤០​ក្បាល​ងាប់​បន្ទាប់ពី​ជាប់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​អូស្ត្រាលី​

3576
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែមីនា​ថា​ត្រី​បា​ឡែ​ន​ជាង​១៤០​ក្បាល​ដែល​បាន​ជាប់​ខ្លួន​នៅលើ​ឆ្នេរសមុទ្រ​នៅ​ប្រទេស​អូស្ត្រាលី​​បាន​ងាប់ បើទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​អាជ្ញាធរ​និង​អ្នករស់នៅ​តាម​ឆ្នេរសមុទ្រ ដើម្បី​ជួយសង្គ្រោះ​ក៏ដោយ​។​

​ត្រី​បា​ឡែ​ន​ទាំងនេះ បាន​ហែល​មក​គឿង​ជាប់​ដោយ​ខ្លួនឯង​នៅ​ឆ្នេរសមុទ្រ​Hamelin Bay ចម្ងាយ​៣១៥​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​​នៃ ទីក្រុង Perth រវាង​ថ្ងៃទី​២២​និង​២៣​ខែមីនា​។​

​ក្រុម​អាជ្ញាធរ និង​ពេទ្យសត្វ ព្រមទាំង​ពួក​អ្នកស្រុក បាន​សង្គ្រោះ​ត្រី​បា​ឡែ​ន​១៥​ក្បាល​ក្នុងចំណោម​ត្រី​បា​ឡែ​ន​ទាំងនេះ ហើយ​ត្រី​បា​ឡែ​ន​​ចំនួន​តែ​៧​ក្បាល​ប៉ុណ្ណោះ ត្រូវបាន​ទាញ​ចូលក្នុង​ទឹកសមុទ្រ​វិញ​។

​អ្នកនាំពាក្យ​ក្រសួង​អភិរក្ស​សត្វ​សមុទ្រ​អូស្ត្រាលី លោកស្រី​Jeremy Chick បាន​និយាយថា រហូតមកដល់​ពេលនេះ​ត្រី​បា​ឡែ​ន​៦​ក្បាល​​ដែល​នៅសល់​នោះ ទំនងជា​អាច​នៅរស់ ។​

​ត្រី​បា​ឡែ​ន តែងតែ​ហែល​មកជា​ប់​ខ្លួន​នៅលើ​ឆ្នេរសមុទ្រ​ក្នុងការ​ផ្លាស់​បូរ​កន្លែង​រស់នៅ​ទៅតាម​រដូវ​កាល​ជាធម្មតា​របស់​ពួកវា រវាង​តំបន់​​អង់តាកទិក​ខាងត្បូង​និង​នៅ​តំបន់​ទឹក​ក្តៅ ភាគ​អង់តាកទិក​ខាងជើង​៕​ដោយ​៖​សុខា​/sn

​ត្រី​បា​ឡែ​ន​ជាង​១៤០​ក្បាល​ងាប់​បន្ទាប់ពី​ជាប់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​អូស្ត្រាលី រវាង​ថ្ងៃទី​២២​និង​២៣​ខែមីនា