ថម គ្រូស នឹងក្លាយជាតារាហូលីវូដដំបូងគេសម្តែងនៅទីអវកាស

170
ចែករម្លែក

ភាពយន្តឯកសារមុនៗត្រូវបានថតនៅលើស្ថានីយអវកាសអន្តរជាតិរួមទាំងភាពយន្តឯកសារ IMAX ដែលរៀបរាប់ដោយលោក ថម គ្រូស។ ឥឡូវនេះគាត់គ្រោងនឹងក្លាយជាតារាសម្តែងដំបូងគេ ដែលធ្វើដំណើរនិងថតខ្សែភាពយន្តនៅក្នុងលំហអាកាស។

អង្គការណាសាបានបញ្ជាក់កាលពីថ្ងៃអង្គារទី៥ឧសភាថា ទីភ្នាក់ងារនេះនឹងសហការជាមួយតារាសម្តែងលោក ថម គ្រូស ដើម្បីបង្កើតឈុតឆាកខ្សែភាពយន្តដំបូងដែលថតនៅទីអវកាស។ តារាភាពយន្ដហូលីវូដរូបនេះនឹងធ្វើដំណើរទៅកាន់ទីអវកាសហើយស្នាក់នៅលើស្ថានីយអវកាសអន្តរជាតិដើម្បីថតឈុតឆាកទាំងនោះ។ ព័ត៌មានលម្អិតអំពីឈុតឆាកឬឈ្មោះភាពយន្តមិនទាន់ដឹងនៅឡើយទេ។

លោក ជីម ប្រ៊ីដិនស្ទីន ប្រធានអង្គការណាសាបានបង្ហោះដំណឹងនេះនៅលើ Twitter ដោយកត់សម្គាល់ថាវាអាស្រ័យលើ “ប្រព័ន្ធផ្សព្វផ្សាយមហាជន” ដើម្បីជំរុញទឹកចិត្តអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី ដែលអាចធ្វើឱ្យផែនការប្រកបដោយមហិច្ឆតារបស់ណាសាក្លាយទៅជាការពិត៕ ដោយ៖ កញ្ញាដាលីស

ថម គ្រូស នឹងក្លាយជាតារាហូលីវូដដំបូងគេថតនៅភាពយន្តនៅទីអវកាស