ថម គ្រូ​ស រៀបរាប់​ពី​រឿង​បាក់​កជើង​អំឡុងពេល​ថត​រឿង Mission: Impossible – Fallout

1111
ចែករម្លែក
  • 27
    Shares

​ប្រសិនបើ​ឈុត​ឆាក​ថត​ខុស​បច្ចេកទេស​នៅក្នុង​រឿង “Misery” របស់លោក​រ៉ុ​ប រេ​ន​ណឺ ធ្វើឱ្យ​អ្នក​លាក់ខ្លួន​ពីក្រោយ​សា​ឡុង បន្ទាប់មក​អ្នក​ត្រូវ​ត្រៀមខ្លួន​បាំង​ភ្នែក​ឱ្យ​ជិត​ក្នុង​រឿង “Mission: Impossible – Fallout” ខណៈដែល​លោក​ថម គ្រូ​ស បាន​បាក់​កជើង​ស្តែងៗ​តែម្តង​។​

​របួស​បាក់​កជើង​នេះ​បាន​គំរាម​ឬ​បញ្ចប់​អាជីព​កីឡាករ​ល្បីៗ​ដូចជា ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា​, យ៉ាវ មិញ និង ដេ​រិ​ក ជេ​ត​ធឺ ប៉ុន្តែ​ថម គ្រូ​ស អាយុ ៥៥ ឆ្នាំ​បានជា​សះស្បើយ​ពីរ​បួស​បាក់​កជើង​នេះ​ដោយ​ស្ងៀមស្ងាត់ ហើយនឹង​វិលត្រឡប់​មកវិញ​ក្នុង​រយៈពេល ៦ សប្តាហ៍​ទៀត​។​

​តារា​ល្បី​ក្នុង​រឿង Top Gun តាំងពី​៤​ទសវត្សរ៍​មុន​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​ខ្ញុំ​ធ្លាប់​បាក់ឆ្អឹង​ច្រើនដង​រួចមកហើយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ប៉ុន្តែ​វា​ពិតជា​លំបាក​ណាស់​”​។​

“​វា​ពិតជា​លំបាក​ខ្លាំងណាស់ ពីព្រោះ​ពួកគេ​មានការ​ព្រួយបារម្ភ​ថា​ខ្ញុំ​នឹងមិន​អាច​រត់​យ៉ាងហោចណាស់​ក៏ ៩ ខែ​ដែរ ហើយ​ខ្ញុំ​ជិត​ជាសះស្បើយ​ទាំងស្រុង​ហើយ​។ ខ្ញុំ​ទទួលបាន​កាលបរិច្ឆេទ​ចាក​ចេញពី​មន្ទីរពេទ្យ និង មាន​ទំនួល​ទទួលខុស​ត្រូវជា​ច្រើន​។ ខ្ញុំ​មិន​ចង់​ឈប់​ថតកុន​ទេ​”៕ ដោយ៖​កញ្ញាដាលីស

លោក ថម គ្រូ​ស បាក់ក​ជើងពេល​ថត​រឿង Mission: Impossible – Fallout ប៉ុន្តែ​ជិត​ជាសះស្បើយ​ទាំងស្រុង និង​ត្រៀម​មក​ថត​វិញ​ហើយ