ថៃ​បញ្ចេញ​ប្រាក់​ជាង​៥៧​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩ រួម​ទាំង​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នក​រង​ផលប៉ះពាល់​រយៈពេល​កន្លះ​ឆ្នាំ​

159
ចែករម្លែក

គណៈ​រដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មេសា​បាន​អនុម័ត​ក្រិត​ច្បាប់​ចំនួន​៣​ដើម្បី​បញ្ចេញ​ថវិកា​១,៩​លាន​លាន​បាត​(៥៧,៨​ពាន់​លាន​ដុល្លារ​)​ក្នុង​បំណង​ជួយ​ប្រជាជន​និង​ស្ថាប័ន​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​​ពី​ជំងឺ​កូវី​ដ​១៩ រួមបញ្ចូល​ទាំង​ប្រាំ​៦០០​ពាន់​លាន​បាត​សំរាប់​ចែក​អោយ​អ្នក​បាត់​បង់​ប្រាក់​ចំណូល​ដោយសារតែ​ការផ្ទុះ​ជំងឺ​នេះ​រយៈពេល​៦​ខែ និង​ប្រាក់​៥០០​ពាន់​លាន​បាត​ទៀត​សំរាប់​កំចី​កា​ប្រាក់​ទាប​​ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច​និង​មធ្យម​។​

​ក្នុង​ថវិកា​ចំនួន​១,៩​លាន​លាន​បាត​នេះ ៦០០​ពាន់​លាន​នឹង​សំរាប់​ផែនការ​ទាក់ទង​នឹង​សុខភាព​និង​ឧបត្ថម្ភ​ប្រាក់​ដល់​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​១៩​។​វា​រួម​មាន​ការ​ចែក​លុយ​៥​ពាន់​បាត​(១៥២​ដុល្លារ​)​ក្នុង​មួយខែ​ដល់​អ្នក​ស៊ី​ដោយ​ខ្លួនឯង​និង​បុគ្គលិក​និយោជិត​ដែល​ត្រូវ​ក្រុមហ៊ុន​រោងចក្រ​បញ្ឈប់​ការងារ​ដោយសារកូ​វីដ​១៩​សរុប​ប្រមាណ​៩​លាន​នាក់​។​ការចែក​ប្រាក់​នេះ​នឹង​មាន​រយៈពេល​៦​ខែ​។​

​ប្រាក់​មួយ​ចំណែក​ក៏​នឹង​ជួយ​ដល់​កសិករ ហើយ​ប្រាក់​៤០០​ពាន់​លាន​បាត​ទៀត​នឹង​ទុក​សំ​រាប់ការ​ស្តារនីតិសម្បទា​រ​សង្គម​និង​សេដ្ឋកិច្ច តាមរយៈ​គំរោង​នានា​ដើម្បី​បង្កើត​ការងារ ពង្រឹង​សហគមន៍​និង​ស្ថាប​​នា​ហេដ្ឋារចនាសម្ពន្ធ​សហ​គ​មន៍​។​

​ក្រិត​ច្បាប់​មួយទៀត នឹង​អនុញ្ញាត​អោយ​ធនាគារ​ថៃ បន្ត​ផ្តល់​ប្រាក់​កំចី​កា​ប្រាក់​ទាប​ចំនួន​៥០០​ពាន់​លាន​បាត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ។​គណៈ​រដ្ឋមន្ត្រី​ថៃ​ក៏បាន​អនុម័ត​ក្រិត​ច្បាប់​មួយទៀត​ដែល​​អនុញ្ញាត​អោយ​បញ្ចេញ​ប្រាក់​៤០០​ពាន់​លាន​បាត​សំរាប់​ធ្វើអោយ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព ដោយ​ធនាគារ​កណ្តាល​អាច​ទិញ​មូលបត្រ​សារជីវកម្ម​ដើម្បី​រក្សា​លំហូរ​សាច់ប្រាក់​៕​ប្រែ​សម្រួល​៖​វាសនា

ក្រោយ​ការចេញ​កញ្ចប់​ថវិកា​ទប់ទល់​នឹង​កូវី​ដ​១៩​នេះ នាយករដ្ឋមន្ត្រី​ថៃ​បានបញ្ជាក់​ថា ការចំណាយ​នៅតាម​មន្ទីរ​ក្រសួង​នឹង​ត្រូវ​កាត់បន្ថយ​ប្រមាណ​៨០​ទៅ​១០០​ពាន់​លាន​បាត​