ថៃ​ប្រើ​យន្តហោះ​បង្កើត​ភ្លៀង​និង​កាណុង​បាញ់​ទឹក​ដើម្បី​ដោះស្រាយ​ផ្សែង​អ័ព្ទ​ដ៏​ឈ្លក់​នៅ​ក្រុង​បាងកក​

1271
ចែករម្លែក
  • 344
    Shares

​ថៃ​ត្រៀម​បញ្ជូន​ចេញ​យន្តហោះ​បង្កើត​ពពក​បង្ក​ទឹកភ្លៀង ក្នុង​កិច្ចខិតខំ​មួយ​ដើម្បី​ដោះស្រាយ​ការបំពុល​អាកាសធាតុ​ដ៏​អាក្រក់​នៅក្នុង​រដ្ឋធានី​បាងកក​។​

​បច្ចេកវិទ្យា​កែប្រែ​អាកាសធាតុ ដោយ​បាច​សារធាតុ​គីមី​ដើម្បីអោយ​ករ​ជា​ពពក​បង្កើត​ភ្លៀង​នេះ ជា​គំនិត​ផ្តួចផ្តើមឡើង​ដោយ​អតីត​ស្តេច​ថៃ​ដើម្បី​ជួយ​នាំ​ទឹកភ្លៀង​ដល់​​កសិករ​ថៃ តែ​ពេលនេះ​ត្រូវបាន​គេ​ត្រៀម​ប្រើ​សំរាប់​ជួយ​អ្នកក្រុង​បាងកក​។​

​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​បរិយាយ​កាស​ថៃ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នាយកដ្ឋាន​ធារាសាស្ត្រ​និង​អាកាសចរណ៍​កសិកម្ម​ថៃ រំពឹងថា​នឹង​បង្កើត​​ទឹកភ្លៀង​នៅ​ថ្ងៃ​អង្គារ​ទី​១៥​មករា តែ​វា​អាស្រ័យ​លើ​ខ្យល់​និង​កំរិត​សំណើម​»​។​

​នៅពេល​អ្នកក្រុង​បាងកក​ងើប​ពី​ដេក​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ពួកគេ​ជួប​អាកាសធាតុ​អ័ព្ទ​មើល​អ្វី​មិន​ច្បាស់​គ្រប​លើ​ទីក្រុង​របស់ខ្លួន ខណៈ​អង្គការ​បរិស្ថាន​ពិភពលោក​Greenpeace​បាន​និយាយថា ក្រុង​បាងកក​ឥឡូវ​ជាទី​ក្រុង​ដែលមាន​ខ្យល់អាកាស​កខ្វក់​ពុល​បំផុត​ទី​១០​លើ​លោក​។​

​មូល​ហេតុដែល​នាំអោយមាន​អ័ព្ទ​ជាប្រចាំ​នេះ​ដោយសារ ការបញ្ចេញ​ផ្សែង​ពី​យានយន្ត ការដុត​ព្រៃ​ដុត​ស្មៅ​ធ្វើ​ចំការ​នៅក្រៅ​ក្រុង​និង​ការបំពុល​ចេញ​មកពី​បណ្តា​រោង​​ចក្រ​។​

​ការមិនសប្បាយចិត្ត​ពី​សាធារណជន​អំពី​ខ្យល់អាកាស​នេះ​ត្រូវបាន​បញ្ចេញ​លើ​បណ្តាញ​សង្គម​និង​ទូរទស្សន៍​ថៃ ។​AirVisual​ក្រុមហ៊ុន​ត្រួតពិនិត្យ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​​មួយ បានចាត់ទុក​ខ្យល់​នៅ​បាងកក​មិនល្អ​សំរាប់​សុខភាព ។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ បុគ្គលិក​ក្រុង​បាន​ប្រើ​កាណុង​ធំៗ​បាញ់​ចំហាយ​ទឹក​នៅតាម​ដងផ្លូវ​និង​ចូលក្នុង​អាកាស​ក្នុង​ក្រុង​ដើម្បី​ជួយ​សម្អាត​ផ្សែង​អ័ព្ទ ខណៈ​អាជ្ញាធរ​អំពាវ​​នាវ​ប្រជាជន​អោយនៅ​ក្នុងផ្ទះ​ក្នុង​អាគារ​៕ដោយ៖វាសនា