ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថែម​១៤៣​នាក់ និង​ម្នាក់​ទៀត​ស្លាប់​

177
ចែករម្លែក

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មីនា​ថា អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ត​១៩​ចំនួន​១៤៣​នាក់​បន្ថែម និង​ម្នាក់​ទៀត​បាន​ស្លាប់​។​

​តួលេខ​ចុងក្រោយ​នេះ​ធ្វើអោយ​ថៃ​មាន​អ្នកស្លាប់​ដោយកូវី​ត​១៩​កើន​ដល់​៧​នាក់ និង​១.៣៨៨​នាក់​ឆ្លង ។​

​ជនរងគ្រោះ​ចុងក្រោយ ជា​បុរស​អាយុ​៦៨​ឆ្នាំ​មក​ពី​ខេត្ត​ណុន​ថា​ប៊ូ​រី ដែល​បាន​ទៅ​ចូលរួម​ទស្សនាការ​ប្រដាល់​នៅក្នុង​សង្វៀន​ដែល​មាន​មនុស្ស​ណែនណាន់​មួយ​ក្នុង​​ក្រុង​បាងកក​។​

​ក្នុងពេល​ជាមួយគ្នា ឥណ្ឌូនេស៊ី​ក៏​បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ឆ្លងកូវី​ត​១៩​ថ្មី​ចំនួន​១៣០​នាក់ ធ្វើអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​១.២៨៥​នាក់​​។​មនុស្ស​១២​នាក់​ទៀត​បាន​ស្លាប់​ដោយ​វីរុស​កូរ៉ូណា ដែល​នាំ​អោយ​អ្នក​ស្លាប់​ដោយកូវី​ត​១៩​នៅ​ឥណ្ឌូនេស៊ី​ឡើងដល់​១៤៤​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

កោះ​ភូ​កេត​បានប្រកាសរក​ឃើញកូ​វីត​១៩​ចំនួន​៦​ករណី​ទៀត​កាលពី​ថ្ងៃអាទិត្យ នៅពេល​តំបន់​ទេ​ចរណ៍​ថៃ​នេះ​បិទ​ដោយសារ​វីរុស​