ថៃ​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ចំនួន​១០៩​នាក់ និង​ស្លាប់​ម្នាក់​ថែមទៀត​ដោយកូវី​ត​១៩

158
ចែករម្លែក

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជម្ងឺ​ឆ្លងកូវី​ត​១៩​របស់​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មីនា​ថា អាជ្ញាធរ​ថៃ​បាន​បាន​រកឃើញ​​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​នេះ​ចំនួន​១០៩ នាក់​និង​ម្នាក់​ទៀត​បាន​ស្លាប់ ដែលនាំឱ្យ​មាន​ករណី​ឆ្លង​សរុប​ចំនួន​១.២៤៥ នាក់​និង​៦​នាក់ បាន​ស្លាប់​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា​អ្នកស្លាប់​ចុងក្រោយ​បំផុត​នេះ​គឺជា​អ្នកជំងឺ​ដែល​មាន​បញ្ហា​សុខភាព​ពីមុនមក​។​

​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ឱ្យ​បិទ​កន្លែង​សាធារណៈ​និង​ក្រុមហ៊ុន​កន្លែង​រកស៊ី​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​​នេះ​និង​បាន​ពង្រីក​បន្ថែម​នូវ​ការបិទ​ដែលមាន​ស្រាប់​មក​នោះ រហូតដល់​ដំណាច់​ខែ​មេសា​៕​ប្រែ​សម្រួល​៖​សុខា​

អ្នកដំណើ​រពាក់​ម៉ាស់​ការពារ​វីរុស ដើរ​ក្នុង​ស្ថាន​នី​យ​រថភ្លើង​មួយ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ