ថៃ​រាយការណ៍​អ្ន​ឆ្លង​កូ​វីដ​១៩​ចំនួន​១០២​នាក់​បន្ថែម​

133
ចែករម្លែក

​ក្រសួង​សុខាភិបាល​ថៃ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​មេសា​បាន​និយាយថា ប្រទេស​ថៃ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​១០២​នាក់​ថែមទៀត និង​៣​នាក់​បាន​ស្លាប់​បន្ថែម​ដោយសារ​ជម្ងឺឆ្លង​សកល​នេះ​។​

​សរុប​ថៃ​មាន​អ្នក​ឆ្លង​២.១៦៩​នាក់​និង​២៣​នាក់​បាន​ស្លាប់​ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះ​ដំបូង​កាលពី​ខែ​មករា​។​

​ថៃ​កាលពី​ថ្ងៃ​សៅរ៍​បាន​ហាម​យន្តហោះ​ដឹក​អ្នកដំណើរ​ចូល​ទាំងអស់​ចំនួន​៣​ថ្ងៃ​បន្ទាប់ពី​មានការ​ប្រឈម​មុខ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​ពេល​ជនជាតិ​ថៃ​១៥២​នាក់​បាន​វិល​មក​ពី​​បរទេស​ហើយ​មិន​ព្រម​អោយ​គេ​ដាក់​នៅ​ដាច់​ពី​គេ​ចំនួន​១៤​ថ្ងៃ​។​

​ការហាម​ជើងហោះហើរ​ចូល​នេះ​កើត​ឡើង​បន្ទាប់ពី​ថៃ​ចាត់វិធានការ​រឹតបន្តឹង​ជា​បន្តបន្ទាប់​លើ​ចលនា​មនុស្ស រួម​ទាំង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ចាប់តាំងពី​ថ្ងៃ​២៦​មីនា​មក និង​បំរាម​គោច​រទូ​​ទាំង​ប្រទេស​ពី​ម៉ោង​១០​យប់​ដល់​៤​ព្រឹក​ចាប់ពី​ថ្ងៃ​០៣​មេសា​មក​៕

ទាហាន​ថៃ​និង​អ្នកស្ម័គ្រចិត្ត​ស៊ីវិល បាញ់​លាង​ផ្លូវថ្នល់​នៅ​ខេត្ត​ប៉ា​តា​នី ប្រទេស​ថៃ​