ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០​

165
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​គាប់ប្រសើរ​គួរសម ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ដូច​គាប់​បំណង​ផង​។​ការប្រកប​ការងារ​អ្វី​ក៏ ដោយ​លោកអ្នក​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ផល​ចំណូល​ជួប​ការលំបាក​ច្រើន​ឬ​អាចនិយាយបាន​ថា​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​ដែរ​ឡើយ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ទេពី​ព្រោះថា​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​ពីព្រោះ​ងាយ​លុកលុយ​យាយី​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​កុំ​គប្បី​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក ជួប​បញ្ហា​ចូល​អុកឡុក​យាយី និង​មាន​ឧបសគ្គ​ច្រើន​។ សម្រាប់​ការរស់នៅ​ទោះ​លោកអ្នក​មាន​ក្តី​សង្ឃឹមលើ​អ្វីមួយ​ឬ​ប្រាថ្នា​ចង់បាន​អ្វី​ក៏​តែង​មិន​ហុច​ជា​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ទាំង​ការរក​ផល​ចំណូល និង ក្រុមមនុស្ស​ព្រោះ​គេ​តាម​ព្យាបាទ​យាយី​ច្រើន​ហើយ​ពិសេស ឱ្យ​ប្រយ័ត្ន​សត្រូវ​ចាស់​បង្កជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ស​ម្រុ​ការងារ​ពេញទី​បាន​ហើយ ពីព្រោះ​ថាបើ​មិន ទទួលផល​សម្រេច​ខ្ពស់​ក៏​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​កម្លាំងកាយ​ចិត្ត​ស្ទើរ​ស្លាប់ តែ​នៅ​ផ្គាប់ចិត្ត​គេ​មិនត្រូវ​ទៀត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​មានការ​ជឿនលឿន​មួយកម្រិត និង​មានជោគ​មានជ័យ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក និង​បើ​ចង់ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​ជាការ​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ទទួលរង​ប៉ះទង្គិច និង​បរាជ័យ ដូច្នេះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ទទួលរង​ផល​លំបាក​នៅ គ្រាក្រោយ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ហើយ​រីក​ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះ ទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម និង​ក្តី​សោមនស្ស​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ប៉ះទង្គិច​ច្រើន​ដូចនេះ​ទាំង​ស្ត្រី​បុរស​ទទួលរង​ផល​លំបាក​ច្រើន​។​ដូច្នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​មិន​ថា​បញ្ហា​ការងារ​ប្រាក់កាស​ព្រោះថា​កើតមាន​ចន្លោះប្រហោង​ច្រើន​ងាយ​ត្រូវគេ​វាយប្រហារ​ឬ​ត្រូវ​ជួប​បញ្ហាលំបាក​ចំពោះមុខ​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន ឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​នោះដែរ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការ​ពាក់ព័ន្ធ​ការងារ​និងបញ្ហា​ប្រាក់កាស​។​ក្រៅពីនេះ​លោកអ្នក​នៅ​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំមាន់​ឃើញថា​ដំណើរ​ជីវិត​មាន​ភាព​គាប់ ប្រសើរ​គួរសម​ទាំង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​បានទទួល​ការងារ​ពី​មនុស្ស ចាស់​ឬ​ចៅហ្វាយនាយ​ណាមួយ​ត្រូវ​រវាសរវៃ​ព្រោះថា​ផល​ល្អៗ​នឹង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀត សោត​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះគ្នាច្រើន​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​នៅតែ​រែកពន់​ផល​លំបាក​បន្តទៀត​មិនទាន់​ធូរស្រាល​នៅ ឡើយ​ទេ ព្រោះថា​អ្វីដែល​អ្នក​រំពឹងទុក​ច្រើន​មិន​បានមក​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។ ក្រៅពីនេះ ចំពោះ​លោកអ្នក​ចង់​ពង្រីក​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​រកប្រាក់​មិនទាន់​ដូច​បំណង​ឬក៏​ត្រូវ​រាំងស្ទះ​មិន​ងាយស្រួល​នោះឡើយ​។​ទោះបីយ៉ាងណា​ផល​លំបាក​ទាំងនេះ​បើ​លោកអ្នក​ពុះពារ​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​ច្រើន​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស ធ្វើ​អ្វីៗ​មិនសូវមាន​ការរីក​លូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ​មិន​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ផងដែរ​។

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រារែក និង​នឿយណាយ​ចំពោះ​គ្នាច្រើន​ហើយ​ពិសេស បើ​មាន​ជម្លោះ​វិវាទ​ផង​ក៏​មិន​ងាយ​ផ្សះផ្សា​វិញ​បាន​ណាស់​៕