ថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៩

620
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេច ចិត្ត​អ្វីមួយ​សំខាន់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​ការប្រកប​ការងារ​បើ​ទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិន ត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​កិច្ចការងារ​របស់ លោក​អ្នក​តែង​រលូន​ល្អ​និង​ពិសេស​អាច​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

ឆ្នាំខាល
រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​មកវិញ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេលនេះ​ឃើញថា​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​ផងដែរ​។​ការរស់នៅ​ក្នុងថ្ងៃនេះ​ដែ​រ​ឃើញថា​មានការ​ចម្រើន​លូតលាស់​គួរសម​ដូចនេះ​បើ​ចង់​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​៕

ឆ្នាំថោះ
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោ​អ្នកចាត់ចែង​កិច្ចការងារ​ចាស់​ឬ​កិច្ច​ការដែល​សេសសល់​ពី​យូរ​មកហើយ​។​ក្រៅពីនេះ​ចំពោះ​ការរស់នៅ​ចូរ​លោកអ្នក​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិនដឹងមិនលឺ​ចំពោះ​បញ្ហា​ចំពោះ​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿង​រ៉ាវ​បង់ ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​ជ្រុ​យ​ជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

ឆ្នាំម្សាញ់
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ក៏​ជួប​នូវ​ក្តី​សម្រេច​ខ្ពស់​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូត លាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំមមី
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​នាំ​ពិបាក​ដោះស្រាយ​ចំពោះមុខ​ដែរ​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​ផល​ល្អ​និង​ផល​អាក្រក់​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ហើយ​បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ​បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​កើតទុក្ខ​ឥត​សូវ​ស្បើយ​ដែរ​ទេ​ដោយសារ​រឿង​រាវ​ប្រទាំង​ប្រទើស​កើតឡើង​បន្តបន្ទាប់​នា​កន្លងមក​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​អាច​ទទួល​ជោគ​លាភ​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​(​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​)​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំវក
រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ត្រូវខិតខំ​តស៊ូ​ការងារ​ទើប​អាច​ទម្លុះទម្លាយ​ការងារ​លំបាកៗ​ទាំងពួង​ចំពោះមុខ​ទៅរួច​។​ការរស់នៅ​មិត្ត​អាច​ក្លាយជា​សត្រូវ​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​ទាំង​ការងារ​និង​ការនិយាយស្តី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំរកា
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​ទៅ​តានតឹង​ក្នុង​រឿង​អ្វីមួយ​ឡើយ​ព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ណាស់ដែរ​។​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ឡើយ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់ក​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ឆាប់​ចប់​និង​សម្រេច​ជោគជ័យ​ផង​។​ចំណែក​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕