ថ្ងៃទី​០៣ ខែតុលា ២០១៨

1008
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​អាច​ទទួល​ជោគ​លាភ​អ្វីមួយ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា (​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​) ព្រោះ អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​កិច្ចការងារ​គេ​ប្រគល់ឱ្យ​គប្បី​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ព្រោះថា ងាយ​កើត​ភ្លាំងភ្លាត់​ណាស់​។ ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានការប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​ផល​ល្អ​និង​ផល​អាក្រក់​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។ សម្រាប់​អ្នក​ប្រក​បរបររកស៊ី​ជួញដូរ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ ហើយ​បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​កើតទុក្ខ​ឥត​សូវ​ស្បើយ​ដែរ​ទេ​ដោយសារ​រឿងរ៉ាវ ប្រទាំង​ប្រទើស​កើតឡើង​បន្តបន្ទាប់​នា​កន្លងមក​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ ក៏​សម​ដូច​ប្រកប​។ សម្រាប់​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែ​មការ ប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រ៉ាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​តែ​ចេះ​រៀបចំ បញ្ហា​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ព្រោះថា​ងាយ​កើតឡើង​ព្រោះតែ​បញ្ហា​ភាន់ច្រឡំ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​អ្នកបើកបរ​ហាម​សេព​គ្រឿង​ស្រវឹង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​ភាគី​ម្ខាង​ទៀត​ដោយ​ប្រការ​ណាមួយ​ហើយ​មក​ដេក​សោកស្តាយ​អនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​លើ​កំណាត់​ផ្លូវ រដិបរដុប​ច្រើន ម្ល៉ោះហើយ​ការប្រកប​ការងារ​ងាយ​ជួប​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​បន្តិច​ជាពិសេស​ឱ្យ​ប្រយ័ត្ន​អ្នកមាន​មុខរបរ​ដូច​គ្នា​បង្ក​ជា​ជម្លោះ​តែម្តង​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​មិន​ផ្តល់​ផល​ល្អ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ច្រើន​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​ត្រូវ​សម្រុក​ហើយ​ធ្វើឱ្យ បាន​ច្រើន​នោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុង​ពេលនេះ​ការរក​ផល​កម្រៃ​មិន​ធូរ​ប៉ុន្មាន​ទេ​តែ​ងាយ​ចំណាយ​ទៅវិញ ហេតុនេះ​ត្រូវ​ចេះ ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិកា​ចៀស​មិន​រួច​។​ការធ្វើដំណើរ​ទៅណា​មក​ណា​លោកអ្នក​តោង​តែ​ចេះ​ប្រើ​អាកប្បកិរិយា​ស្លូតបូត​ជាមួយ​អ្នកដទៃ​ហើយ​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​អ្នក ដទៃ​ទើប​សេចក្តី​ចម្រុងចម្រើន​ទៅ​គ្រា​ខាងមុខ​មិន​ខ្សត់​ឡើយ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង ការដោះស្រាយ​ផងដែរ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ខុស​នឹង​ជួប​បញ្ហាលំបាក​នៅពេល​ក្រោយ​វិញ យ៉ាងច្រើន​ផង​។ ចំពោះ​ការបំពេញ​ការងារ​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​ណាមួយ​ជាមួយ​មនុស្ស​នៅ ក្បែរ​ខ្លួន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​រីឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃបំផុត​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន​បន្តិច ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​នៅក្នុង​ថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុងការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។ ការធ្វើ​ដំណើ​រ​ឆ្ងាយ​ជិត​ជួប​រឿង​ប្រទាំង​ប្រទើស​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​ជួប​ភាព​ប្រទាំង​ប្រទើស​រហូត​ឈានដល់​ការបែកបាក់​ជាក់​ជាពុំខាន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យបាន ហើយ​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​លំបាក​រក​ទីបំផុត​ណាមួយ​រក​នឹកស្មាន​មិន​ដល់​ឡើយ​។ ចំពោះ​ស្ត្រី​មេផ្ទះ​នៅផ្ទះ​សម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន ទៅមុខ​វិញ​បន្តិច​តែ​មិន​ច្រើន​ទេ​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច ប្រកប​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូរ​គាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ​ដូចនេះ​បើ​ចង់​សម្រុកការងារ​អ្វី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​សម្រុក​ការងារ​តូចធំ​ឬ​ការងារ​សំខាន់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រព ចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏មាន​ការរីកលូតលាស់​ទៅមុខ​ជា សន្សឹមៗ​ឥត​មានការ​ថយក្រោយ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្ក ជម្លោះ​ណាមួយ​កើតឡើង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ងាយ​ជួប​គ្រោះអាក្រក់​ណាស់ដែរ​ចូរ​ចេះ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​មិនត្រូវ​ទុកចិត្ត​ដៃគូ​ភាគី​ម្ខាង​ពេក​ដែរ​ប្រយ័ត្ន​ប៉ះ​ប្រុស​ព្រាន​ត្រូវ​បង់​កាយ​បង់ប្រាណ​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​បំពេញការងារ​អ្វី​ធំដុំ​ឬ​រឿង​សំខាន់​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះថា ការជួប​ផល​អាក្រក់​នោះ​ក៏​កើតមាន​ច្រើន​ផងដែរ​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញ ថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ ពីព្រោះ​មិន​នាំ​កើត​រឿងរ៉ាវ​ត្រូវ​ឈឺក្បាល​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ​ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់​ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​៕