ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩

642
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការ​បណ្តាក់ ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ ប៉ុន្តែ​នៅ​ឆាប់​រីក ដុះដាល​ឈានទៅ​មុខ​ទៀតផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្ន ប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងស្ថិត​ក្នុងពេល​វេលា​ល្អ​ក្នុង ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​ផង​៕

ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ដូចនេះ​បើ ចង់​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ផងដែរ​ព្រោះថា​ផល​ល្អៗ​នឹង​រង់ចាំ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​ផ្ដល់​ផល​ល្អ​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​កើត ទ្បើង​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ពិសេស​អតិថិជន​ពី​ចម្ងាយ​ឬ​អ​ថិ​ជន​ជិត​ក្បែរៗ​ខ្លួន​ក៏ដោយ​ត្រូវ​ចេះ​មើល មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ជួប​នូវ​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លះ​និង​ខ្វាយខ្វល់​ចំពោះ​គ្នា​ខ្លះ​ទើប​ចំណង​ស្នេ​ហ៏​គ្មាន​បញ្ហា​រង្គោះរង្គើ​កើតឡើង​៕

ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិនមាន​អ្វី​ចូលមកក្នុង​ដំណើរ​ជីវិត​របស់លោក​អ្នក​នាំ​ជួប​ផល​លំបាក ក្នុងការ​ឆ្លងកាត់​ទេ​គឺ ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​សម្រាប់ ស្ត្រី​វិញ​ឃើញថា​លោកអ្នក​ជួប​គ្រោះ​យាយី​ច្រើន​បន្តិច ពិសេស​នាំឱ្យ​កើតរឿង​រ៉ាវ​តប់​ប្រ​ម៉​ល់ និង​បញ្ហា​កើតមាន​ចំពោះមុខ​ត្រូវ​ដោះស្រាយ​នោះ​ក៏មាន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​សៅហ្មង​ច្រើន​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំងរៀងៗ​ខ្លួន​៕

ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​តែង​ផ្តល់​ផល​ល្អ សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​កំពុងមាន​ភាព​កាក់កប​គួរសម ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ និង ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ ដំណើរ​កម្សាន្ត​គឺមាន​តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ​មួយចំនួន​ផង ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ការរស់នៅ​លោកអ្នក​គប្បី មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះតែ ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​អ្វី​បើ​លោកអ្នក​មិនចេះ​ដោះស្រាយ​ទេ​បញ្ហា​រកាំរកូស​ពិតជា​កើតឡើង​ពុំខាន ៕

ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវយក​រឿង​សំខាន់​ធ្វើ​ច្រើនពេក​ឡើយ ពីព្រោះថា ផលប៉ះពាល់​នៅពេល​ក្រោយ​នោះ​ឃើញថា​មាន​ច្រើន​ចំពោះមុខ​ណាស់​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គឺ​ងាយ​ទទួលរង​ការប៉ះទង្គិច​និង​កើត​បញ្ហា​ល្អក់កករ​ជា មួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែ ប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​បន្តិច ដូច្នេះហើយ​ត្រូវ ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។ ចំណែកអ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង​ព្យាបាទ​យាយី​នោះ​ក៏មាន​ច្រើន​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រំ​ដែល​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិន​សុខ ៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ត្រូវ​ចងចាំ​ពាក្យចាស់ មួយ​ឃ្លា​ដែរ​ថា​”​បើ​អ្នក​អង្គុយ​រង់ចាំតែ​ជោគវាសនា​ក៏​មិន​ប្រសើរ​ដែរ​ហេតុនេះ​ទាល់តែ​ពឹង​លើ ជំហរ​ខ្លួនឯង​នោះ​ទើប​ជោគ​សំណាង​ធ្លាក់​មកដល់​ដៃ​ទៅរួច​”​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃ នេះដែរ​មានការ​ដាច់​មួយៗ​គ្រាន់​បំពេញ​បំពង់​តែ​ផល​ចំណូល​ធំដុំ​នោះ​មិន​ងាយ​រក​និង​ជួប​ផល​លំបាក​បំផុត​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​បង្កជម្លោះ​បង្កើត​រឿង​ប្រចែប្រច័ណ្ឌ​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ខ្លះៗ​ដដែល​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត ផង​។ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវ មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នា​មិន​ណ​យ​ឡើយ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម មនុស្ស​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិន សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វ​មួយ​ណង​៕​