ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩

668
ចែករម្លែក
  • 44
    Shares

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា ហើយ​ការប្រកប​ការងារ​ក៏មាន​លក្ខណៈ ជឿនលឿន​ផងដែរ​។ ការប្រកប​ការងារ​ទោះ​ជួប​ភាព​តានតឹង​បន្តិច​តែ​ក៏​នៅ​សម្រេច​ជោគជ័យ​ជា និច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ ទៀតផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្ត ស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង និង​មើលមុខ ក្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ ការរស់នៅ​ងាយ​ទទួលរង​ផល​លំបាក​ណាស់ដែរ​ដូចនេះ ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ វិវាទ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជិវិត​របស់លោក​អ្នក​មានកា​រលូត​លាស់​ទៅមុខ​គួរសម ហើយ ធ្វើ​អ្វី​ក៏មាន​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ សម្រាប់​ពេលវេលា​ល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ ឬ ធ្វើ​អ្វីមួយ​គប្បី​ជ្រើសរើស​វេលា​ម៉ោង​១១,០០-១២,៥៩​នាទី​ថ្ងៃ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វី មួយ​ដែល​គិតស្មាន​មិន​ដល់​។ ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ហើយ​ត្រូវ​បំបាត់​ភាព​រឹង រូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើ ដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី​ហើយ​កើត​ការមិន​សប្បាយ ចិត្ត​ក៏​ច្រើន​។ ទាំង​ស្ត្រី​បុរស​ពេលនេះ​នៅមាន​អំណោយផល​ល្អ​នៅឡើយ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ តែង​ហុច​ផ្លែផ្កា​ជា​សន្សឹមៗ​ជានិច្ច​។​ ក្នុងអំឡុង ពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ការធ្វើ ដំណើរ​ពេលយប់​ព្រលប់​គប្បី​មានការ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​រឿង​ឧប្បត្តិហេតុ​តែម្តង​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ ប្រាស់​ទៅវិញ​ផង​៕

ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​គឺ​តែង​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ច្រើន បន្តិច ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​ពេលវេលា មិនល្អ​នៅថ្ងៃនេះ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី​ថ្ងៃ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យ​អាច​លូតលាស់ ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ​ប្រាក់កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ​គួរសម​ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ប្រកប របរ​ថ្មីៗ​ឬ​បណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង ។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​បន្តិច​វិញ​ម្ល៉ោះហើយ​បើ​ទោះ​ចង់​ធ្វើ​អ្វី ក៏ដោយ​តែង​ជួប​ភាព​ស្រស់ស្រាយ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ ចំណែក​អ្នក​ប្រកប ការងារ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ពេញទី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ឃោសនា​ឬ​ធ្វើ​ការចរចា​ជាមួយ​អតិថិជន​ក្នុង​រឿង​អ្វី មួយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវ​ដូច​បំណង​ឡើយ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រកាស​បែរជា​ពេល វេលា​ល្អ​ក្នុង​ការទារ​ទៅវិញ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានការ​ឆាប់​ប្រេះឆា​និង​កើតការ​ប្រឆាំង​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​រៀបចំ​ពិធី​អ្វីមួយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ទំនាក់ទំនង​ការងារ​ឬ​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វី មួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​ជាទី​ពេញចិត្ត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ចរចា​រឿង​គូ​អនាគត​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅ មុខ​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។ ការបំពេញ​ការងារ​មានការ​ចម្រើន​លូត លាស់​និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។

រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕​