ថ្ងៃទី​១១​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1147
ចែករម្លែក

•​ឆ្នាំ​១៧៨៦ អនុសេនីយ៍ឯក ហ្វ្រ​ង់​ស៊ី​ស ឡាយ​ធ៍ (Francis Light) បង្កើត​អាណានិគម អង់គ្លេស​នៃ​រដ្ឋ Penang នៅ​ម៉ាឡេស៊ី ។​
​ ​
•​ឆ្នាំ​១៨០៤ ហ្វ្រ​ង់​ស៊ី​ស​ទី​២ (Francis II) ទទួល​តំណែង​ជា​រាជា​ធិ​រាជ អូទ្រីស​ដំបូង (Emperor of Austria) ។​
​ ​
•​ឆ្នាំ​១៩១៩ រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ​វ៉ៃ​ម៉ារ (Weimar Republic) ត្រូវបាន​អនុម័ត ។ សាធារណរដ្ឋ​វ៉ៃ​ម៉ារ គឺជា​ឈ្មោះ​ដែល​ផ្តល់​ដោយ​អ្នក ប្រវត្តិសាស្ត្រ ទៅឱ្យ​សាធារណរដ្ឋ អាស្រ័យ​រដ្ឋសភា​នៅ​អាល្លឺម៉ង់ នា​ឆ្នាំ ១៩១៩ ដើម្បី​ជំនួស​សណ្ឋាន​រាជា​ធិ​រាជ នៃ​រដ្ឋាភិបាល ។​
​ ​
•​ឆ្នាំ​១៩៥២ ហ៊ូ​សេន (Hussein) ត្រូវបាន​ប្រកាស​ជា​ស្តេច នៃ​ហ្ស៊​ក​ដង់ (Jordan) ។​
​ ​•
​ឆ្នាំ​១៩៦០
ឆាដ (Chad) ប្រកាស​ឯករាជ្យ​ពី​បារាំង ។​
​ ​
•​ឆ្នាំ​១៩៧២ សង្គ្រាម​វៀតណាម​៖ កងទ័ពជើងគោក​សហ​រដ្ឋ អាមេរិក ចុងក្រោយ​បាន​ចាក​ចេញពី វៀតណាម​ខាងត្បូង ។​
​ ​
•​ឆ្នាំ​១៩៨២ គ្រាប់បែក​មួយ បាន​ផ្ទុះ​នៅលើ​យន្តហោះ​ភែ​ន អេ​ម (Pan Am) ជើងហោះហើរ លេខ​៨៣០ ក្នុង​ដំណើរ​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទៅ​ទីក្រុង ហូ​ណូ​លូ​លូ (Honolulu) សហរដ្ឋអាមេរិក ដោយ​សម្លាប់​ក្មេង ជំទង់​ម្នាក់ និង​របួស​អ្នកដំណើរ​១៥ នាក់ ។​
​ ​
•​ឆ្នាំ​១៩៩៩ ព្យុះ​កួច​ថ័​រណា​ដូ ដ៏​កម្រ​មួយ​កើតឡើង​នៅ​ទីក្រុង សល​ថ៍ ឡេ​គ រដ្ឋ​យូ​ថា​ហ៍ (Salt Lake, Utah) សម្លាប់​មនុស្ស​ម្នាក់ ។​
​ ​
•​ឆ្នាំ​២០០៣ កង​រក្សា​សន្តិសុខ ណា​តូ (NATO) នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បង្កើត​ប្រតិបត្តិការ​ចម្បង លើកដំបូង នៅ​ខាងក្រៅ​អឺរ៉ុប ក្នុង​ប្រវត្តិ​៥៤​ឆ្នាំ របស់ខ្លួន ។​
​ ​
•​ឆ្នាំ​២០០៣ រលក​កម្តៅ​នៅ ទីក្រុង​ប៉ារីស​៖ សីតុណ្ហភាព​ឡើងដល់ ៤៤​អង្សា​សេ បណ្តាលឱ្យ​មនុស្ស​១៤៤ នាក់​បាត់​បង់ជីវិត ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​