ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០

108
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ពិសេស​ងាយ​កើត​បញ្ហា​យាយី​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការ ចំណាយ​វិញ​នោះ​មាន​គ្រប់ សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​បើ លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​ធ្វើឱ្យ​ដំណើរជីវិត​មានការ​រីកលូតលាស់​និង​ចម្រុងចម្រើន​គួរសម​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ណាមួយ​សប្បាយចិត្ត​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​មិនល្អ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​ឧបាយកល​គេ​ណាស់​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាមួយ​កើតឡើង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​មាន​ភាពរលូន​ទៅមុខ​ក្តី​តែ​ក៏​នៅមាន​ឧបសគ្គ​បន្តិចបន្តួច​ចូលមក​នាំឱ្យ​ជួប​ការលំបាក​ក្នុងការ​តស៊ូ​ហើយ​បើ​មានការ​អត់ធ្មត់​នោះ​តែង​ទទួលជោគជ័យ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​បើ​មាន​បញ្ហា​កើតឡើង​លោកអ្នក​ត្រូវ​ចេះ​ដោះស្រាយ​មិនត្រូវ​គេច​បញ្ហា​ឡើយ​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​តូចតាច​សោះ​ប្រែជា​រីក​ធំ​ដូច​ដំបៅ​មហារីក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់ដែរ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​បើទោះបី​ធ្វើ​អ្វីមួយ​លោកអ្នក​អាចសម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ អ្នកធ្វើជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ​មុខទំនិញ​មានការ​លូតលាស់​ទៅមុខ​ដោយ​អាច រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយតែង​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​ការងារ បញ្ហា​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​ទេ គឺមាន​ការល្អប្រសើរ​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការធ្វើ​ជំនួញ​ជួញ ដូរ​មាន​ភាព​គាប់ប្រសើរ​ឡើងវិញ​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្ន ប្រយែងរឿង​រាវ​កើតឡើង​នាំ​ខ្វាយខ្វល់​ចិត្ត​។​ក្រៅពីនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន ប្រយែង​បញ្ហា​ចរាចរ​ផងដែរ​ពីព្រោះ​ងាយ​កើតឡើង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​ល្មម​ទប់ទល់​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុង​គ្រាកន្លងមក​លោកអ្នក​ទទួល​រង​ដំណើរ​ជីវិត​ជួប​ព្យុះភ្លៀង​ច្រើន​ដែលមាន​ទាំង​រឿង​តូច​និង​រឿង​ធំ​ផង​។​លោកអ្នក​បាន​ឆ្លង​ការលំបាក​ក្នុង​រយះពេល​កន្លងមក​នេះ​ចាត់ទុកថា​ល្អប្រសើរ​ដោយ​យ៉ាងហោចណាស់​បាន​ឆ្លងកាត់​បទពិសោធន៍​និង​អ្នក​ខ្លួះ​បានទទួល​ជោគជ័យ​ច្រើន​ទៀតផង​។ សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ​ហើយ​បើ​ចង់​ទារ បំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេល វេលា​ល្អ​ប្រពៃ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ​ហើយ​ទោះ​ធ្វើ​អ្វី ក៏​តែង​មានការ​ជឿនលឿន​ទៅមុន​និង​អាចមាន​ប្រៀប​ជាង​អ្នកដទៃ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនត្រូវ​ផ្សងព្រេង​ឬ​បំពេញ​កិច្ចការ​ធំដុំ ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតមាន​ណាស់​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ការប្រទាំងប្រទើស​ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​សង្គ្រាមពាក្យសម្តី​ឡើង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ មុខជា​ជានិច្ច ហើយ​ពិសេស​បើ​មានការ​លំបាក​អ្វី​ដោះស្រាយ​តែង​សម្រេច​ជោគជ័យ​ផង​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ផង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់ គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕