ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០

114
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉​៉ោះ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏ ដោយ​លោកអ្នក​ត្រូវប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់ ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់​ហើយ ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​,​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅ ណា​ឆ្ងាយ​នៅឡើយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​ធ្វើ​អ្វី ងាយស្រួល​ផង​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទ្បើ​យ​ពិសេស​ការចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹក មិនលិច​ប៉ុន្មាន​ទេ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​រឿង​រាវ​អាក្រក់​មួយ ចំនួន​តែង​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើន ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ល្អ​ហើយ​បើ​លោកអ្នក​ចង់​ដំណើរការ​កិច្ច ការងារ​អ្វី តែង​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​ឧបសគ្គ​ខ្លះៗ​យាយី​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ថែមទៀត ។ ការប្រកប​ការងារ នៅតែ​លូតលាស់​សន្សឹមៗ​ទៅមុខ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ​បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញ ថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​អាជីវករ​ទោះ​មាន ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​ហើយ បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឹម​កម្រិត​មធ្យម ហេតុនេះ ទោះ​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​បន្តិច​ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ទាំង​ក្រុមមនុស្ស​ក្បែរ​ខ្លួន​និង​ពី​ចម្ងាយ​ពីព្រោះ​បើ​គេ​ធ្វើ​ព្យុះភ្លៀង​អ្វីមួយ​ហើយ​ពិតជា​ពិបាក​ទប់ទល់​ពុំខាន​ឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ពិសេស​បុរស​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​លោក​អ្ន​ធ្វើ​អ្វី​ក៏ដោយ​ត្រូវចិត្ត​ត្រជាក់​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​សម​ដូច​ប្រកប​ផង​។​ក្រៅពីនេះ​ការនិយាយស្តី​ស្ត្រី​មិនត្រូវ​មាត់​តូច​មាត់ធំ​ឡើយ​បើ​ពុំនោះ​ក្រុមមនុស្ស​គេ​នឹង​តបត​មកវិញ​ធ្វើឱ្យ​កើតជា​បញ្ហា​ណាមួយ​ដែល​ចាប់ផ្តើម​ពី​តូចតាច​អាច​រីក​ជាធំ​ផង​។​សម្រាប់​ដំណើរ​ជីវិត​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​មាន​អ្វី​មក​ទាញ​កន្ត្រាក់​ទុក​គឺ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺមាន​ការ​ធាក់​ថយក្រោយ​ឬ​នៅ​នឹង​មួយកន្លែង​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕