ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩

738
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​បើ​លោកអ្នក​សម្រុក​តែង​សម្រេច​ជោគ ជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​សម្រាប់​អំឡុងពេល​នេះដែរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​និង​បញ្ហា​ឧប្បត្តិហេតុ​ពីព្រោះថា​ងាយ​កើតឡើង​ផងដែរ​។ ចំណែក​លោកអ្នក​ដែលប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំ នោះ​នឹង​នាំ​ការសោកស្តាយ​នៅពេល​ក្រោយ​វិញ​ពុំខាន​។ ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ ដូចនេះ​បើ​បានជ្រើសរើស ថ្ងៃ​ល្អ​វិញ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ល្បែង​កាមគុណ​ដាក់ខ្លួន​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខសោក ហើយ​ខូចអនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ថ្ងៃ នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​មាន​បញ្ហា​រកាំរកូស​ខ្លះៗកើតឡើង ប៉ុន្តែ​ក៏មាន​ភាព​លូតលាស់​ទៅមុខ​គួរសម​ផង​។ ការរស់នៅ​វិញ​តែង​កើត​ភាពប្រទាំង​ប្រទើស​និង​មាន​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ទទួលជោគជ័យ​គ្រាន់​គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកបទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែងមាន​បញ្ហា​យាយី​និង​កើតរឿង ខ្វាយខ្វល់​ច្រើន​ដូចនេះ​ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំណែក​រាល់​ការបំពេញ​ការងារ​បើ​មាន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬក៏​លោកអ្នក​ធ្វើ​អ្វីមួយ​ឱ្យមាន​កំហុសឆ្គង​ពុំ​ចាំ បាច់​បកស្រាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​បើ​ពុំ​នោះទេ​រឿង​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ហើយ​នាំ​តែ​រងគ្រោះ​នៅពេល​ក្រោយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វី មួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី ហើយ​ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ និង​ប្រាក់កាស​ពីព្រោះថា​ផល​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ថ្ងៃនេះ​វិញ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ពុំ​ហុច​ជា​លទ្ធផល​ល្អ​ប៉ុន្មាន​ទេ​គឺជា រឿយៗ​តែង​កើត​មានរឿង​រាវ​រកាំរកូស​និង​បញ្ហា​រត់​ចូល​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធតែ​នាំមក​នូវ​ក្តី​ផល​លំបាក​ដល់​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់ដែរ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ហើយ​ងាយ​កើតជា​បញ្ហា​ដាក់គ្នា​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទៅ​លោកអ្នក​អាច​សប្បាយ​ចិត្តបាន​ហើយ ពីព្រោះថា​កិច្ច ការងារ​បាន​ធូរស្រាល​ពិសេស​លោកអ្នក​អាច​ជុំ​ជួបជុំ​គ្រួសារ​សប្បាយ​ថែ​ទៀត​។ នៅ​ថ្ងៃ នេះដែរ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មក វិញ​ជាង​នា​កន្លង​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ឬ​អាចនិយាយបាន​ថា​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ប៉ុន្មាន​ទេ​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចាញ់​គ្នា​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វី​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការប្រទាំងប្រទើស​និង​បញ្ហា​រកាំចិត្ត​ក៏មាន​ច្រើន​ត្រូវ​រែកពន់​ផង​។​សម្រាប់​បុរស​នៅក្នុង​អំឡុង​ពេលនេះ​មានការ​ត្រូវ​ចំណាយ​លើ​បញ្ហា​ប្រាក់កាស​ច្រើន ដូចនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ហើយ​សន្សំសំចៃ​ខ្លះ​ទើប​មិន​ជួប​វិបត្តិ​ថវិការ​នៅ​គ្រា​ខាងមុខ​។

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕