ថ្ងៃទី​១៧ ខែវិច្ឆិកា ២០១៨

929
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ងាយ កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​។​ នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​ឬ​ជួប​បញ្ហា​ឈឺខ្លួន​ប្រាណ​ដោយ​ប្រការ​ណាមួយ​។ ការរស់នៅ​វិញ​លោកអ្នក​កើតការ​តប់​ប្រ​ម៉​ល់​និង​កើតរឿង​រាវ​ច្រើន​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ទើបប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែង​លេចចេញ​នូវ​បាតុភាព​រកាំចិត្ត​ពិសេស​ឱ្យ​ប្រយ័ត្នកើត​ទំនាស់​ណាមួយ​ឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិ​វិ​ា​ទ​ពី​តិចតួច​ឈានទៅ​ធំ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប​បន្តិច​ពិសេស ងាយ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោក​អ្នកមានដំណើរ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ ចាញ់បោក​គេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​រកាំចិត្ត​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន ទៅមុខ​និង​មាន​ភព​សុខដុម​គួរសម​។ សម្រាប់​នៅថ្ងៃនេះ​ដែរ​ឃើញថា​ដំណើរ​ជីវិត​របស់លោក អ្នក​នៅតែ​ល្អប្រសើរ​ទេ​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ផ្នែក​របរ​រកស៊ី​ជួញដូរ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់រក​ដំណោះស្រាយ​អ្វីមួយ​ពី​ជម្លោះ​វិវាទ​ក៏​តែង​ទទួលជោគជ័យ​ជានិច្ច​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន ប្រយែង​និង​ប្រកាន់​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។ ក្រៅពីនេះ​លោកអ្នក​តែង​ទទួលរង​ការ​នឿយណាយ និង​ហត់នឿយ​ច្រើន​ដែរ​។ ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប ប្រសើរ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​អារម្មណ៍​ប្រែប្រួល​និង​តប់​ប្រ​ម៉​ល់​ច្រើន ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​ទើប​ពុំមាន​បញ្ហា​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ មិន​ថា​លោកអ្នក​ប្រក​បរបរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​កើតបញ្ហា​ជម្លោះ​ច្រើន​ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម​ហិង្សា​នោះ​ពិតជា​កើតរឿងរ៉ាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជួប​នូវ​ឧបសគ្គ និង​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​ដែរ​។ ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ដាច់ ខាត​មិនត្រូវ​ប្រកាន់​ចិត្ត​ក្តៅ​បានឡើយ​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មិនសូវ​ជោគជ័យ​ទេ​ហើយ​ចង់​បោះទុន​អ្វី​ត្រូវ​មើលមុខ​ក្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ហេតុនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា មាន​ភាពល្អប្រសើរ​ហើយ​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន​ផង​។ ចំពោះ​បុរស ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​គួរ​រួសរាន់​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតបគ្រាន់​កក់ក្តៅ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ​ឡើងវិញ​ពិសេស បញ្ហា​ការងារ​ប្រាក់កាស​រឿង​ផ្ទាល់ខ្លួន​ចាប់ផ្តើម​ផ្លាស់ប្តូរ​មក​ប្រសើរឡើង​បន្តបន្ទាប់​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ចង្រៃឧបទ្រព​នៅតាម​ខ្លួន​លោកអ្នក​ប្រៀប​ដូច​ស្រមោល​អន្ទោល តាម​ប្រាណ​កាលពីពេល​កន្លងមក​បាន​ត្រូវ​ធូរស្បើយ​និង​ខ្លះ​ត្រូវ​រលត់រលាយ​ចាកចេញ​ឆ្ងាយ​ទៀតផង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ការយកចិត្តទុកដាក់​បាន​ថមថយ​ចុះ​ហើយ​ជម្លោះ​ក៏​ឈាន ចូលមក​ច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​និង​ពិសេស​ចុះ​ប្រ កប​ការងារ​អ្វី​តែង​ជឿនលឿន​ទៅមុខ​ច្រើន​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ជាទី​កក់ក្តៅ​ខ្លះៗ​ផង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​តែងមាន​ក្រុម​បាប មិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល​លំបាកទាំងពួង​ទៅរួច​។ ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

​ឆ្នាំច​


​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ហើយ​ការប្រកប​ការងារ​ឃើញថា មាន​ផល លំបាក​ខ្លះ​កើតឡើង​ពិតមែន​ប៉ុន្តែ​ក៏​នៅ​អាច​សម្រេច​ជោគជ័យ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយមុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​បន្តិច​។

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ចង់​ចាញ់ឈ្នះ និង​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម​ហើយ​ធ្វើ​អ្វី ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕