ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩

836
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​រាំងស្ទះ និង​ជួប​នូវ​បញ្ហា ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ រស់​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសពាយ័ព្យ​បន្តិច​ពីព្រោះ​ងាយ​មានរឿង​រាវ​ប៉ះទង្គិច​ណាស់​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​រៀបចំ​គម្រោង​ឬ​ផែនការ​កិច្ចការងារ តូចធំ​អ្វីមួយ​ឃើញថា​កិច្ចការងារ​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ អ្នក ប្រកប របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ជាង​មុន​បន្តិច​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ភាពប្រសើរ​ផងដែរ ដូច្នេះ​លោក អ្នក​អាចបំពេញ​កិច្ចការងារ​ដោយមាន​ការរីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ចូលមក​យាយី​អុកឡុក​ច្រើន​ឡើយ​។​ចំពោះ​បញ្ហា​ការងារ​មានរឿង​រ៉ាវ​តប់​ប្រ​ម៉​ល់ និង​បញ្ហា​រកាំចិត្ត​ច្រើន​បន្តិច​ហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ពុំមាន​រឿង​រាវ​អាក្រក់ៗ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់ របស់របរ​ដោយសារ​ក្រុមមនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។ ចំណែក​ការប្រកប​ការងារ​បើ​មាន​ក្រុមមនុស្ស​អុជអាល​ញុះញង់​មិនត្រូវ​ជឿ​ដោយ​មិន បានគិត​មើលមុខ​ក្រោយ​ឡើយ​នាំ​តែ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ហើយ​មក​ទទួលផល​អាក្រក់​ដែល​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​មុននឹង​លោកអ្នក​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​មក វិញ​ដូច​គាប់​បំណង ។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ដាច់ខាត​មិនត្រូវ​បង្កជម្លោះ​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​ឡើយ​បើ​ពុំនោះ​នឹង​ចៀស​ពុំរួច​ពី​ការបែកបាក់​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​នោះឡើយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តែង​ហុច​ជាល​ទ្ធ ផល​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ ត្រូវ​ច្បាស់លាស់​ដើម្បី​ចៀសវាង​ការធ្វើ​ខុស​ហើយ​នាំឱ្យ​អន្តរាយ​ដល់​ទ្រព្យសម្បតិ្ត​និង ពិសេស​បញ្ហា​បញ្ជី​ប្រាក់កាស​ក្នុង​មុខ​ជំនួញ​ក៏ត្រូវ​គិតគូ​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​ត្រូវ​ចេះ​រក្សាខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ប្រពៃណី​ទើប​ទទួល​ភាពជោគជ័យ​លើ​ដំណើរ​ជីវិត​អា​ពា​ហ៍​ពា​ហ៍​យ៉ាង​ត្រចះត្រចង់​ថ្ងៃ​ខាងមុខ​ទៅរួច ៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​ឬ​ជួបចរចារ​បញ្ហា​អ្វីមួយ​តែង​ផ្តល់ ជា​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​ជានិច្ច ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​គឺ​ប្រកបទៅដោយ​ភាព​ចម្រើន​លូតលាស់​ទៅមុខ និង​សប្បាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនគួរ​ប្រញាប់ប្រញាល់​ដោយ​ខ្វះ​ការ ពិចារណា​អ្វី​ឡើយ​ដើម្បី​ចៀសវាង​ការ​លិច​ទូក​នៅ​កណ្តាលទន្លេ​។​ក្រៅពីនេះ​ការប្រកប​ការងារ​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី ហើយ​បើ​ចេះ​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ ក៏​ជាការ​ប្រសើរ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវចំ​ណា​យក​ម្លាំ​ឥតអំពើ​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​មេះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ ប៉ុណ្ណោះ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ប៉ុន្មាន ទេ ព្រោះថា​ជារឿយៗ​តែងមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ចូលមក​អុក​ទ្បុ​ក​យាយី​នាំឱ្យ​ត្រូវ ឈឺក្បាល​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អាច​កើត​មានរឿង​ប្រទាំង​ប្រទើស​ជាមួយ អ្នកដទៃ​ដែល​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ថ្លាថ្លែង​ទៅកាន់​អ្នកដទៃ​បន្តិច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មានការ​ប្រទាំង ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មា​រឿងរ៉ាវ ចម្រូងចម្រាស​កើតឡើង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ក្រុមមនុស្ស​ខ្ចី​របស់របរ​មានតម្លៃ​ឬ​ជា​ប្រាក់កាស​ក្តី​មិនត្រូវ​ចិត្តល្អ​មិន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​នាំ​កើត​បញ្ហា​នាពេល​ក្រោយ​។​ក្រៅពីនេះ​បើ​មាន​ប្រកបការងារ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​លោភលន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មិន​ថា​រឿង​ការងារ​និង​រឿង​ផ្ទាល់ខ្លួន​ទេ​គឺមាន​ភាព​ធូរ ស្រាល​ហើយ​មាន​ភាព​សុខដុម​ជាង​មុន​ផង​។ ចំពោះ​កិច្ចការងារ​របស់លោក​អ្នក​បើ​ទោះ ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ឥត​មានការ​ថយក្រោយ​ទេ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ ដែរ ហេតុដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​សត្រូវ​គេច​ង់​ចាញ់ឈ្នះ​ក្នុង​រឿង អ្វីមួយ​ឡើង​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​នេះ​បានយូរ​អង្វែង​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេពី​ព្រោះ​ងាយ​ប៉ះទង្គិច​និង​រឿង​រាវ​យាយី​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើង​កំណាត់​ផ្លូវ​រដិបរដុប ច្រើន​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​មាន​លក្ខ​ណះ​យឺតយូរ​និង​មិនសូវ​សម្រេច​ដូច​គោលបំណង​ប៉ុន្មាន​ទេ​។ លោកអ្នក​អាច​ត្រូវគេ​ប្រឆាំង​និង​ស្តីបន្ទោស​ផង​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​អាក្រក់ៗ​ទាំងពួង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​វិញ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់បើ​បន្តិច​ឡើងវិញ​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​គ្រាន់​បង្គ្រប់​ឆ្នាំងបាយ​ផង​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​ឡើយ​៕​