ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០

173
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​គប្បី​ប្រញាប់​បញ្ចប់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​នឹង​ជួប​ការលំបាក​ជាង​នេះ​ពុំខាន​។​សម្រាប់​ថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​បន្តិច ដូចនេះ​ត្រូវខិតខំ​ចាត់ចែង​ការងារ​ចាស់ៗ​ប្រសើរ​ជាង​ព្រោះថា​តែង ហុច​ផល​ល្អៗ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម និង​មានជោគ ជ័យ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នវ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ឆ្លើយតប​មកវិញ​ឃើញថា​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការហូរចូល​បាន​គ្រាន់​ចាយវាយ និងមាន​ភាព​សុខដុម​គួរសម​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​អារម្មណ៍​ផ្លាស់ប្តូរ​និង​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់​ច្រើន​។ ដោយឡែក​បញ្ហា​ការប្រកប​ការងារ​ក៏​តែង​ជួប​រឿង​រាវ​រាំងស្ទះ និង​រឿង​រាវ​មិនល្អ​យាយីផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូង ចម្រាស​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​កើត​នូវ​រឿង​រាវ​កំប៉ិកកំប៉ុក​កកូរ​ផ្លូវចិត្ត​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នាច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​ធ្វើ​ដោយចិត្ត​ត្រជាក់​តែង​សម្រេច​ជោគជ័យ​ដូចគ្នា​។​ការរស់នៅ​លោកអ្នក​អាច​ទទួល ដំណឹង​មិនល្អ​នាំឱ្យ​ទុក្ខព្រួយ​ផ្លូវចិត្ត​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ចង់​ប្រកបការងារតូចធំ​ត្រូវ​មើល​ចៅហ្វាយនាយ​ខ្លះៗ​ផងដែរ​ពីព្រោះថា​ងាយ​ចាប់កំហុស​និង​ថា​ស្តីបន្ទោស​ឱ្យ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ហើយ​ការចាប់​កំហុស​គ្នា​នោះ​ក៏មាន​ច្រើន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ដែល​ឆ្លើយតប​ឃើញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មានការ​ចរចា ឬ​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​អ្វីមួយ​ឃើញថា តែមាន​ផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​គួរសម​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន ហើយ ពីព្រោះថា​ផល​ល្អៗ​នោះ​ក៏​ងាយ​ផ្តល់​ផល​មកវិញ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ ឬ​បញ្ហា​កើតចេញពី​រោគ​ជំងឺ យាយី​ដោយ​ប្រការ​ណាមួយ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​អាច ប្រកបការងារ​តូចធំ ឬ​សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​។ ក្រៅពីនេះ​លោកអ្នក​អាច ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញ ដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំតែ​កេងប្រវ័ញ្ច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​នោះ​ក៏មាន​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ​នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ខ្លួន ឬ ពី​ចម្ងាយ​ក្តី​បង្កបញ្ហា​ឱ្យ​ឈឺចិត្ត​ផង​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ដោយមាន​ចៅហ្វាយនាយ ឬ កូនចៅ​ជួយ​ចូក​ជួយ​ចែវ​ហើយ មិនសូវមាន​ក្រុមមនុស្ស​ចាំតែ​រាទឹក​ដូច​កាលពីមុន​ទៀតឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​យក​សេចក្តី​ឈ្នានីស​ឬ​ការ​គុំ​គួ​ន​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕