ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០

182
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ប្រក​កិច្ចការងារ​មិន​ថា​តូចធំ​គឺ​តែងមាន​ការរីក លូតលាស់ និង ហុច​ជា​ផល​គ្រាន់​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​ជា​ផល​កម្រៃ និង​មានជោគ​មានជ័យ​ច្រើន​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែងមាន​ក្តី​ស​ង្ឃឺ​ម​គួរ​ជាទី​រីករាយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​អាច សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ក្នុង​សប្តាហ៍​នេះ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បានឱ្យដឹង​ដែរ​ថា លោកអ្នក​ទទួលរង​បញ្ហា​ឈឺក្បាល​និង​រឿង​រាវ បន្តិចបន្តួច​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​ការប្រកប​ការងារ​តូចធំ​តែង​ហុច​ជា​ផល​កម្រៃ​គ្រាន់​ពេញចិត្ត​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​និង​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តោង​មានចិត្ត​ត្រជាក់​បើ​ពុំ​នោះទេ​នឹង​កើត​បញ្ហា​ឬ​រឿង​រាវ​ជម្លោះ​កើតឡើង​ពុំខាន​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សម្តី​មនុស្ស​ខ្លះ​ទើប​សុខ​ស្រួលខ្លួន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​វិញ​បន្តិច ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​បើ​មាន​បញ្ហា​អ្វី​នឹង​ប្រែ​មក​ធូរស្បើយ​ហើយ​បើ​បើ​មាន​ឧបសគ្គ​នឹង រឿង​រាវ​ក៏​ចាប់ផ្តើម​អា​ចរក​ដំណោះស្រាយ​ប្រសើរ​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ពិសេស​ងាយ​ត្រូវ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ចរចា​បញ្ហា​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​នឹងមាន​គេ​យល់ចិត្ត​និង​មានការ​អាណិតអាសូរ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឬ​ធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តី ដណ្តឹង​តែង សម​ដូច​ប្រកប​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ ក្រោយពី​ព្រោះ​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​និង​រំដោះគ្រោះ​នាពេលនេះ​កាន់តែ​ប្រសើរ​។​សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ពីព្រោះថា​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​នាំ កើត​តែ​បញ្ហា​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ច្រើន​ហេតុនេះ មិនត្រូវ​ណាត់​រឿង​សំខាន់ ឬ ចរចា​បញ្ហា ធំដុំ​ណាមួយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​ច្រើន​កើតឡើង នាពេល​ក្រោយ​វិញ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ ឬលោភលន់​អ្វី​ឡើយ បើ​ពុំ​នោះទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ងាយ​ថយ ក្រោយ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​គឺមាន​គ្រោះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វីៗ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​អាច​ចៀសផុត​ផល​អាក្រក់​ចំពោះមុខ​ទៅរួច​។ ចំណែក​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ​ហើយ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ វិញ​ហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​មិនសូវ​ជឿនលឿន និង​ហុច​ជា​លទ្ធផល ដូច​គាប់​បំណង​នោះឡើយ​។​កិច្ចការងារ​មួយចំនួន​តែង​យឺតយូរ និង​សម្រេច​មិន​ដល់​គោលដៅ​ថែម ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។

​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះថា​អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​ទាំងអស់​។​ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។

រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕